យើងទាំងអស់គ្នា តែងតែចូលចិត្តទំនេរ ហើយមិនធ្វើអ្វីទាំងអស់។ អ្វីដែលសំខាន់ អ្នកគួរតែសួរសំនួរទៅកាន់ខ្លួនអ្នកថា ហេតុអ្វីបានជា មានមនុស្សខ្លះខ្ជិល ទាំងដឹងថាពួកគេត្រូវតែ បញ្ចេញសកម្មភាពជាចាំបាច់បំផុត។ មនុស្សខ្លះ មានគោលបំនងដើម្បីជីវិត ប៉ុន្តែបែរជាមាន ភាពខ្ជិលច្រអូសនេះជាប់ខ្លួន។

មានឧទាហរណ៍ ខ្លះសំរាប់បញ្ហានេះ ដែលបានកើតឡើងពិតៈ

ភាពខ្ជិលនិងការអស់សង្ឃឹម នារីម្នាក់បានព្យាយាម សំរកទំងន់ អស់រយះពេល២ឆ្នាំ។នាងបានព្យាយាម ជាជារៀងរាល់ថ្ងៃ ដោយសារតែនាងធាត់ពេក ហើយក៏មិនពេញចិត្តនៅក្នុងជីវិត។ ប៉ុន្តែការព្យាយាម មិនបានសំរេចសោះ ទើបធ្វើអោយនាងបោះបង់ចោល ហើយគ្មានកំលាំងធ្វើបន្តទៀត។

ភាពខ្ជិលនិងការខ្លាចក្រែង បុរសវ័យក្មេងម្នាក់មានគំនិតចង់បើកមុខជំនួញ ផ្ទាល់ខ្លួន ប៉ុន្តែគេមិនមានសេចក្តីក្លាហាន និងភាពជឿជាក់សោះ។ កត្តានេះ ទើបធ្វើអោយគាត់ចេះតែ នៅស្ងៀម ហើយបញ្ចប់រាល់អ្វីដែលគ្រោងនឹងធ្វើ។

ភាពខ្ជិលនិងការមិនបានជួយ ជាទូទៅមនុស្សគ្រប់រូបតែងតែមានបញ្ហា ដែលត្រូវដោះស្រាយ។ ប៉ុន្តែមនុស្សខ្លះមិនដឹង អំពីវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហា។ គេបែរជាមិនអាចពិភាក្សារកដំស្រាយ ជួយចែករំលែក គំនិទៅវិញទៅមក។ទំលាប់ បដិសេធនេះ ក៏ក្លាយទៅជាភាពខ្ជិលច្រអូសដែរ។

ចុះអ្នកវិញ ហេតុអ្វីបានមានភាពខ្ជិលច្រអូស?



ដោយ៖ រស្មី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]