យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មានស្រ្ដីម្នាក់ឈ្មោះ Emily Mabou អាយុ២៩ឆ្នាំរស់នៅក្នុងប្រទេស Ghana ដែលជាប្រទេសមួយ ស្ថិតនៅភាគខាងកើតនៃទ្វីបអាហ្វ្រិក បានរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងឆ្កែមួយក្បាលមានអាយុ ១៨ខែ។

មានមនុស្សជាច្រើនបានឆ្ងល់ ពីការរស់នៅរបស់ពួកគេទាំងពីរ តើឆ្កែរបស់នាងអាចនៅជាមួយនាង បានយូរប៉ូនណា? ហេតុអ្វីបានជានាងធ្វើបែបនេះ?

Emily Mabou បាននិយាយប្រាប់ថា នាងធ្លាប់ណាត់ជួបមនុស្សប្រុសជាច្រើនអ្នកហើយ តែពួកគេសុទ្ធតែដូចគ្នាទាំងអស់ គ្រាន់តែចង់មានទំនាក់ទំនងផ្លូវភេទ និងចូលចិត្តកុហក់។ ចំពោះឆ្កែរបស់នាងវិញ វាពិតជាល្អណាស់ មិនដែលធ្វើឲ្យនាងឈឺចាប់ និងមានការគោរពចំពោះនាងទៀត។ ហេតុដូចនេះហើយ ទើបនាងសម្រេចចិត្ត រៀបចំពិធីអាពាហ៍ពិពាហ៍នេះឡើង រវាងនាង និងឆ្កែរបស់នាង តែភ្ញៀវដែលចូលរួម មានតែបងប្អូនសាច់ញ្ញាតិតែប៉ុណ្ណោះ ព្រោះនាងខ្លាចគេគិតថានាងឆ្កួត។

មានមនុស្សម្នាក់បានសួរទៅកាន់នាងថា តើនាងធ្វើយ៉ាងណា នឹងអាចមានកូនជាមួយប្ដីថ្មីរបស់នាងនេះ? Emily បានឆ្លើយប្រាប់ថា នាងនឹងសុំកូនគេមួយមកចិញ្ចឹម។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ករណីនេះ? តើប្រទេសយើងមានសិទ្ធ អនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ ជាមួយសត្វ ដូចប្រទេសគេដែរ ឬ ទេ?



ប្រភព៖ zimbio

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]