ពេលសាយណ្ហទន់ទាប ចាប់ពីម៉ោង៥រសៀលទៅ សង្កេតឃើញថាមានអ្នកមកកំសាន្តលំហែរអារម្មណ៍ បន្ទាប់ពីសំរាកពីការងារ ការសិក្សានិង ការប្រកបអាជីវកម្មផ្សេងៗ។ ក្នុងនោះមានដូចជា ទីក្រុងកោះពេជ្រ សួនច្បារមុខព្រះបរមរាជវាំង និងការជិះទូកកំសាន្តតាមមាត់ទន្លេ សុទ្ធសឹង ជាកន្លែងដែលនិយមបំផុត សំរាប់មនុស្សគ្រប់វ័យ។ជាក់ស្តែងនៅ ទីក្រុងកោះពេជ្រ មានទីតាំងធំទូលាយសួនកែច្នៃជាច្រើន ជាមួយនិងកន្លែង កំសាន្តដែលអមទៅដោយ ខ្យល់អាកាសបរិសុទ្ធ។ចំនែកសួនច្បារ មុខព្រះបរមរាជវាំងវិញ អាចទស្សនាកំសាន្តជាមួយនឹង សំរស់ព្រះបររាជវាំង សត្វព្រាបដែលចុះមករកចំនី យ៉ាងច្រើនកុះករ ព្រមទាំងខ្យល់ត្រជាក់ ពីផ្ទៃទន្លទៀតផង។ចំពោះការជិះទូកតាមមាត់ទន្លេវិញ ហាក់ទទួលបាននូវភាពស្រស់ស្រាយ ជាមួយខ្យល់ជំនោរ និងការគយគន់ ទិដ្ឋភាពតាមដងទន្លេ។

 ការអង្គុយលំហែរ នៅតាមកន្លែងទាំងអស់នោះ   ហាក់ទទួលបាន ភាពរីករាយនិង មានអារម្មណ៍ ធូរស្រាលបានមួយកំរិតបន្ទាប់ពី មានភាពតានតឹងពីការងារនិង ការសិក្សា។

នៅពេលមានអារម្មណ៍ធុញធប់ តើលោកអ្នកនឹងទៅកន្លែងណាដែរ នៅក្នុងរាជធានីភ្នំពេញ?

 ព្រះបរមរាជវាំង


ទីក្រុងកោះពេជ្រ

ជិះទូកតាមមាត់ទន្ល



ដោយ រស្មី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]