ខេត្តពោធិ៍សាត់ ៖ ត្រីចម្លែកមួយក្បាល ដែលបងប្អូនខ្មែរអ៊ិស្លាម បង់សំណាញ់បានកាលពី ថ្ងៃទី៣១ តុលា ២០១៣ នៅភូមិរលាំងទទឹង ឃុំកញ្ជរ ស្រុកកណ្តៀង ហើយយកមកប្រស់ទុក ឱ្យប្រជាពលរដ្ឋមើលនោះ ឥឡូវនេះបានងាប់ហើយ កាលពីវេលាម៉ោងប្រហែល១០យប់ ថ្ងៃទី២ វិច្ឆិកា ២០១៣ ប៉ុន្តែអ្នកស្រុកមិនហ៊ានយកទៅធ្វើម្ហូបទេ គឺយកទៅកប់ចោលក្នុងដី។

តាមការពិនិត្យជាក់ស្តែងត្រីចម្លែកនេះមាន ប្រវែង១,៧ម៉ែត្រ ទម្ងន់ជាង១០គីឡូក្រាម ពុំមានស្រកាទេ ក្បាលដូចត្រីរ៉ស់ ស្បែកដូចត្រីអណ្តែង កន្ទុយដូចត្រីខ្ជឹង មានអណ្តាត មានព្រុយ ប៉ុន្តែពុំមានធ្មុងទេ។

លោកនាង ង៉ែត មន្ត្រីរដ្ឋបាលជលផលបានឱ្យដឹងថា ត្រីនេះអំបូរអន្ទង់មានឈ្មោះថា ត្រីច្លុក ជាប្រភេទត្រីកម្រមួយ រស់នៅក្នុងទន្លេមេគង្គ និងតាមទឹកជ្រោះរូងភ្នំ ដែលរសាត់អណ្តែតតាមទឹកជំនន់។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៣នេះ នៅខេត្តពោធិ៍សាត់ គេនេសាទបានត្រីប្រភេទនេះ ចំនួន៣ហើយ មួយយកទៅលែងក្នុងវត្ត មួយយកទៅធ្វើម្ហូប ហើយលើកនេះយកទៅកប់ចោល៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]