ភ្នំពេញ៖ អតីតស្រីស្អាតជាប់ចំណាត់ថ្នាក់លេខ១ របស់បណ្តាញស្ថានីយទូរទស្សន៍ប៉ុស្តិ៍ CTN ប្រចាំឆ្នាំ ២០០៦ កញ្ញា អ៊ិន វលក្ខណ៍ទេពី ក្រោយពីស្ងាត់ បាត់មុខអស់មួយសន្ទុះធំ ពីវិថីសិល្បៈ ពេលនេះក៏បានបង្ហាញវត្តមាន ជាថ្មីម្តងទៀត តាមរយៈនៃការសម្តែងខ្សែភាពយន្ត នៅលើកញ្ចក់ទូរទស្សន៍ និងតាមបណ្តា ផលិតកម្មក្នុងស្រុកនានា។

ស្របពេលជាមួយគ្នានេះ តារាសម្តែង អ៊ិន វក្ខណ៍ទេពី ទើបតែលេចមុខជាថ្មីក្នុងសិល្បៈ មិនទាន់ទាំងបានយូរប៉ុន្មានផង ក៏ស្រាប់តែធ្លាយព័ត៌មាន ពីក្រោយខ្នងមកថា នាង វក្ខណ៍ទេពី កំពុងតែសប្បាយជាមួយនឹង ភាពហ៊ឺហារ ដោយការប្រើប្រាស់សម្ភារៈទំនើបៗ មានតម្លែ មិនចាញ់តារាប្រុស-ស្រីល្បីៗ ឯទៀតនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះថ្មីៗនេះ ក៏ល្បីព័ត៌មានមកថា កំពុងតែមានលោកឧកញ៉ា ក្នុងស្រុកម្នាក់តាមទាក់ចិត្ត ស្រឡាញ់យ៉ាងងប់ងល់ នឹងសម្រស់ដ៏ស្រស់សោភា របស់នាង វល្ខណ៍ ទេពី ទៀតផង។

ប្រភពពីអ្នកសិល្បៈជិតស្និទ្ធ តារាស្រីវ័យក្មេង នាង អ៊ិន វលក្ខណ៍ទេពី បានលួចបង្ហើបថា ភាពហ៊ឺហារ និងការប្រើប្រាស់សំភារៈទំនើបថ្លៃ ព្រមទាំងការលេងស៊េរីឡានទំនើប របស់ កញ្ញា អ៊ិន វលក្ខណ៍ ទេពី ប្រហែលជាបានមកពីការជួយជ្រោមជ្រែង និងការឧបត្ថម្ភ ពីសំណាក់លោកឧកញ៉ា សម្បូរទ្រព្យ ក្នុងស្រុកម្នាក់នោះហើយមើលទៅ ព្រោះគ្រប់ពេលបុរសម្នាក់នោះ តែងមានបំណងផ្តល់ឲ្យ នូវគ្រប់យ៉ាងអ្វីដែលនាងចង់បាន មិនថាជារបស់មានតម្លៃថ្លៃ ឬយ៉ាងណានោះទេ។

ប្រភពបានបន្តថា មកដល់បច្ចុប្បន្ននេះ លោកឧកញ៉ាដែលឈ្លក់លង់នឹងសម្រស់របស់ កញ្ញា វល្ខណ៍ទេពី គឺបាននឹងកំពុងតែ តាមប្រម៉ាញ់យ៉ាងស្អិតបំផុត ខ្លាចបាត់បង់បុប្ផា ក្រពុំដុះចេញមក ពីទឹកដីខេត្តបន្ទាយមានជ័យរូបនេះ ពីខ្លួន។ម្យ៉ាងទៀតពេលនេះ បុរសងារជាឧកញ៉ាម្នាក់នោះ តែងព្យាយាមលួងចិត្តផ្គាប់អារម្មណ៍ ដល់តារាសម្តែង អ៊ិន វល្ខណ៍ទេពី ស្ទើរគ្រប់បែបយ៉ាង។

ជុំវិញព័ត៌មានលេចឮ ខាងលើនេះ គេហទំព័រ LookingTODAY មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺ ពីកញ្ញា អ៊ិន វល្ខណ៍ទេពី បាននៅឡើយទេ នៅថ្ងៃនេះ ព្រោះលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើ ទំនាក់ទំនងមិនបាន។ ដូច្នេះគេហទំព័រ LookingTODAY នឹងព្យាយាម ស្វែងរកការបំភ្លឺពី អ៊ិន វល្ខណ៍ទេពី នៅពេលក្រោយ។

តារាសម្តែង អ៊ិន វល្ខណ៍ទេពី បានសង្ងំលាក់មុខ បាត់ខ្លួនជិត៣ឆ្នាំ មកហើយ ព្រោះតែកាលនោះ ទីផ្សារសម្តែងរបស់នាង ហាក់មានការធ្លាក់ចុះ ហើយក្រោយមកទៀត ក៏បានរងនូវព្យុះភ្លៀងរឿងអាស្រូវ ដែលល្បីថាស្រីស្រស់រូបនេះ បានលួចលាក់ស្រឡាញ់ មនុស្សភេទដូចគ្នា ជាមួយថៅកែផលិតកម្មមួយ នៅក្នុងស្រុក៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]