ភ្នំពេញៈ តាមសេចក្តី រាយការណ៍ ពីខណ្ឌដូនពេញ បានឲ្យដឹងថា នៅរសៀលម៉ោង ៤និង៣០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១២នេះ ក្រុមក្មេងស្ទាវពីរក្រុម មានគ្នាជិត៣០នាក់ បានបង្កទំនាស់ឈ្លោះ ប្រកែកវាយកាប់ចាក់គ្នា ពេលស្ថានីយ៍សាំង កាល់តិច ជិតស្តុបពេទ្យចិន ផ្លូវមុនីវង្ស ក្នុងសង្កាត់ចតុមុខ ។

សេចក្តីរាយការណ៍ក៏បានឲ្យដឹងថា ក្រុមក្មេងស្ទាវទាំងនោះ បានវាយប្រតាយ ប្រតបគ្នា ដោយប្រើដប និងដាវសាមូរៃ ហើយទីបំផុតក៏ឈាន ដល់ផ្ទុះអាវុធមួយគ្រាប់ បន្ទាប់មកក្រុមក្មេងស្ទាវ ទាំងអស់នោះ ក៏នាំគ្នាត្រឡប់ចេញ ទៅវិញអស់ ដោយខ្លាចកម្លាំងសមត្ថកិច្ច បន្ទាប់ពីមានការផ្ទុះអាវុធ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា បន្ទាប់ពីឮស្នូរកាំភ្លើង កម្លាំងកងរាជអាវុធហត្ថ ខណ្ឌដូនពេញ ក៏បាននាំគ្នា ទៅដល់កន្លែងកើតហេតុ តែយឺតពេលបន្តិច ក៏ព្រោះតែក្រុមក្មេងស្ទាវ ទាំងអស់នោះ នាំគ្នាចាកចេញអស់ ហើយសមត្ថកិច្ច ក៏បានធ្វើការពិនិត្យ និងសាកសួរសាក្សី នៅកន្លែងកើតហេតុ ជុំវិញករណីនេះ ៕

ដោយ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]