ទោះបីជាការ Make-up ជាសកម្មភាពអស្ចារ្យជួយផ្ដល់ភាពស្រស់ថ្លា ដល់ផ្ទៃមុខរបស់យើង តែវាមិនមែនជារឿងចាំបាច់បំផុតនោះទេ។ តាមពិត ផ្ដល់ពេលសំរាកដល់ស្បែករបស់អ្នកជាញឹកញាប់ គឺជាដំណោះស្រាយដ៏ល្អ។ អនុវត្ដគោលការណ៍ សំខាន់ខាងក្រោមនេះនៅ ក្នុងទម្លាប់ប្រចាំថ្ងៃអាច ជួយអ្នកឱ្យមានអារម្មណ៍អស្ចារ្យ និងសម្រស់កាន់តែស្អាតដោយមិនចាំបាច់ Make-up។ សព្វថ្ងៃនេះ ដោយសារមានផលិតផល Make-up ជាច្រើន ដូច្នេះសុភាពនារីប្រាកដជាប្រើផលិតផល Make-up សម្បូរបែបទាំងនោះ ទៅបង្កើតចេញជាស្ទីលផ្សេងៗផងដែរ។ ទោះបីជាមិនមានអ្វីខុសឆ្គងដែល បង្កើនទំនុកចិត្ដជាមួយនឹងការ Make-up បន្ដិចបន្ដួច តែបើមិន Make-up វិញ អាចផលគុណប្រយោជន៍ដល់អ្នកច្រើនមហាសាល។ ជាដំបូងទម្លាប់ ថែរក្សាស្បែកដ៏ប្រសើរគឺពិតជាអាចទទួលបាន ស្បែកស្អាតអស្ចារ្យដោយមិនចាំបាច់ Make-up។ ការបកស្បែក ការសំអាត ការហាត់ប្រាណ និង ការបន្ថែមសំណើមដល់ស្បែកគឺជាកត្ដាសំខាន់ដែលអ្នកត្រូវពិចារណាថា Make-up ឬក៏អត់ ហើយអ្នកគួរតែលាបឡេការពារកំដៅថ្ងៃ។ ក្រៅពីការ ណែនាំទាំងនេះ អ្នកគួរតែបន្ថែមក្បួនខ្លះៗ ដែលអាចជួយអ្នកមើលទៅស្អាតក្មេងជាងវ័យ។ ការស្ទីមផ្ទៃមុខអាចមានប្រយោជន៍ដល់យុវភាពរបស់អ្នក ហើយក្រែមដែលមានផ្ទុកវីតាមីនA គឺជាគុណប្រយោជន៍ដ៏សម្បើម ប្រសិនបើអ្នកព្យាយាមប្រឆាំងនឹងការវិវឌ្ឍរបស់ស្បែក។ប្រសិនបើអ្នកជ្រើស រើសវិធីត្រឹមត្រូវ ការព្យាបាលមុខនៅផ្ទះ ក៏អាចជួយអ្នកឱ្យទទួលបានស្បែកភ្លឺថ្លាបែបធម្មជាតិផងដែរ។ ការផ្ដោតសំខាន់ទៅលើលក្ខណៈពិសេស របស់ផ្ទៃមុខក៏ជាកិច្ចការចាំបាច់ត្រូវតែធ្វើផងដែរ។ នៅពេលដែលអ្នកផ្ដោតសំខាន់តែលើបរិវេណភ្នែក ពត់រោមភ្នែកគឺជាដំណោះស្រាយសាមញ្ញ ហើយអាចសំរេចបានយ៉ាងរហ័ស។ សកម្មភាពសាមញ្ញនេះនឹងជួយដល់ភ្នែករបស់អ្នក នៅពេលដែលអ្នកផ្ដោតសំខាន់ទៅលើរោមភ្នែក ទោះបីជាអ្នកមិនបានលាបម៉ាស្ការ៉ាក៏ដោយ។ ទម្រង់ចិញ្ចើមក៏ជះឥទ្ធិពលខ្លាំង ទៅលើសម្រស់ទាំងស្រុងរបស់អ្នកផងដែរ ដូច្នេះត្រូវប្រាកដថា ចិញ្ចើមបានសំអិតសំអាងយ៉ាងត្រឹមត្រូវ។ គំនិតដ៏ល្អអ្នកគួរតែដករោមចិញ្ចើមហើយខាត់ឱ្យ រលោងតាមលក្ខណៈជំនាញ នោះនឹងធានាបាន លទ្ធផលគាប់ប្រសើរ។ អ្នកដែលចង់បំបាត់ ស្នាមរង្វង់ខ្មៅក្រោមភ្នែកនឹងជួបបញ្ហា ប្រសិនបើមិនប្រើគ្រឿងសំអាងបិទបាំង(concealer) ទេនោះ។ ប៉ុន្ដែនៅមានជំរើសជាច្រើនដែលអ្នកអាចប្រើដើម្បីកាត់បន្ថយបញ្ហានេះតាមលក្ខណៈធម្មជាតិ។ ទោៈបី ជាចំណិតត្រសក់ និងកញ្ចប់តែគឺជាឱសថ នៅផ្ទះដ៏មានប្រជាប្រិយអាចដោះស្រាយបញ្ហានេះបាន តែមានគំនិតខ្លះថាសីតុណ្ហភាព ត្រជាក់ ក៏ជា ទិចនិកសំងាត់ ជួយបំបាត់ស្នាមរង្វង់ ខ្មៅនិងបញ្ហាហើបានដែរ។ ដូច្នេះទឹកត្រជាក់ឬក៏ដុំទឹកកកពិតជាដំណោះស្រាយ ដ៏មានប្រសិទ្ធភាពជួយកែខៃបញ្ហានេះបានយ៉ាងឆាប់រហ័ស។
ជ្រើសរើសម៉ូដសក់គួរជាទីពេញចិត្ដ។ ម៉ូដសក់ដែលល្អក៏មានសារៈសំខាន់ដូចស្ទីល Make-up ដែរ។ ម៉ូដសក់ដែលអាចជួយដល់ទម្រង់មុខរបស់ អ្នកអាចលាក់បាំងរាល់ចំណុចអវិជ្ជមានដោយ នាំមកនូវគុណប្រយោជន៍ឬបង្កើតការបំភាន់ភ្នែកដល់អ្នកដទៃ។ ជ្រើសរើសស្ទីលសំលៀកបំពាក់ ប្រកបដោយការច្នៃប្រឌិតក៏ជាកត្ដាសំខាន់ ជួយឱ្យមើលទៅស្អាតអស្ចារ្យដោយមិនបាន Make-up ផងដែរ។
យកចិត្ដទុកដាក់ក្នុងការជ្រើសរើស ពណ៌ឱ្យត្រូវជាមួយនឹងសម្បុរស្បែក គឺជាកត្ដាសំខាន់បំផុត។ កត្ដាសំខាន់ចុងក្រោយនោះកុំភ្លេចធ្វើលំហាត់ ប្រាណទៀងទាត់ ហើយកុំភ្លេចញ៉ាំទឹកឱ្យបានច្រើនដើម្បីជួយឱ្យស្បែកស្អាតភ្លឺថ្លា៕



អត្ថបទៈ មករា

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]