បុរសជនជាតិឥណ្ឌាម្នាក់ បានទាក់ទាញមនុស្សជាង ១៦,០០០នាក់ ក្នុងហ្វេសប៊ុក ឲ្យចូលទៅ Like គេហទំព័ររបស់ខ្លួន ដោយបង្ហោះនូវវីដេអូ ដ៏គួរឲ្យរន្ធត់មួយរបស់ខ្លួន វាយអ្នកនៅក្នុងគុកជាមួយគាត់។

លោក Sukha Kahlon កំពុងតែត្រូវឃាត់ខ្លួននៅក្នុងគុក Kapurthala ដែលបានជាប់ពាក់ព័ន្ធខាងបទឧក្រិដ្ឋ ជាង៤០ករណី ក្នុងនោះរួមមាន សម្លាប់ដោយចេតនា ឆក់ទ្រព្យសម្បត្តិ និងករណីផ្សេងៗទៀតក្នុងរដ្ឋចំនួន៣ ប្រទេសឥណ្ឌា។ មន្ត្រីប៉ូលីសក្នុង ពន្ធនាគារ បានចុះទៅចាប់ខ្លួន លោក Sukha ក្រោយពីបានប្រទះឃើញវីដេអូ ចំនួនពីរ ក្នុងគេទំព័ររបស់គេ។

វីដេអូឃ្លីបរបស់គាត់ គឺឃោរឃៅជាទីបំផុតដែលបានថត កាលពីនៅក្នុងគុក ដោយគាត់វាយអ្នករួមគុកឈ្មោះ Jimmy យ៉ាងសាហាវ។ លោក Sukha មានគណនេយ្យហ្វេសប៊ុកចំនួន៣ ហើយគេទំព័រថ្មីរបស់គាត់នេះ គឺបានបង្ហោះរូប និងវីឌេអូ ដែលបង្ហាញពីជីវិតរបស់គាត់នៅក្នុងគុក មានគាំទ្រចំនួន ១៦,២៨៣ follower។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?





ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]