ខេត្ត​កំពង់ឆ្នាំង ៖ ក្រុមក្មេងស្ទាវស្រវឹងទឹក​ត្នោត​ជូរ​មាន​គ្នា​៤នាក់ បានបើករថយន្តកាមរី​គូថ​ស្វិតយ៉ាង​លឿនទៅបុករបងថ្មផ្ទះគេ បណ្តាល​ឱ្យបាក់ធ្លាយ​អស់ប្រវែង៦ម៉ែត្រ​និង​ទ្រេត​១១​ម៉ែត្រ​រួច​បត់ក្បាល​ រថយន្ត​ត្រឡប់ថយក្រោយ​បម្រុង​បើករត់ទាំង​រថយន្តខូច​បាន​ចម្ងាយ​ជាង​ ៦គីឡូម៉ែត្រ​ទើប​ប៉ូលិស​ដេញ​ចាប់បាន​។

ហេតុ​ការណ៍​ដ៏អាក្រក់នេះ​បានកើតឡើង​កាល​ពី​​វេលា​ម៉ោង ​១និង១០នាទី​​រសៀល​ថ្ងៃទី​២ ឧសភា នៅ​​ចំណុច​ភូមិ​ធម្មយុត្តិ សង្កាត់ប្អេរ ក្រុង​កំពង់ឆ្នាំង។ ក្រុមក្មេងស្ទាវទាំងនោះមាន១-ឈ្មោះ​ហាក់ ម៉េងហ៊ាង អាយុ២៣ឆ្នាំ ជាអ្នក​បើក​បរ ២-ឈ្មោះ​ជា សុវណ្ណារិទ្ធ អាយុ​២៣ឆ្នាំ ៣-ឈ្មោះស ផានិត អាយុ​២០ឆ្នាំ ទាំង៣នាក់​របួស​ស្រាល និង៤​-ឈ្មោះ​ធុល អាយុ​ជាង២០​ឆ្នាំ​របួសធ្ងន់ ទាំង​៤នាក់មានទីលំនៅភូមិ​ប្អេរ សង្កាត់​ប្អេរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

 

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]