បុរសម្នាក់ត្រូវបាន ស្ត្រីបីនាក់ទៀត ចាប់សម្រាតខោអាវ នៅកណ្តាលវាល បន្ទាប់ពីបុរសម្នាក់នេះ ប៉ុនប៉ងរំលោភស្ត្រីម្នាក់ នាទីក្រុង Johannesburg ប្រទេសអាព្រិចខាងត្បូង កាលពីថ្មីៗ កន្លងទៅនេះ។

ពាក្យចាស់លោកពោលថា ទំពក់មិនទៅ ព្នៅមិនមក ដោយសារតែបុរសម្នាក់នេះ ប៉ុនប៉ងចាប់រំលោភស្ត្រីម្នាក់ ទើបធ្វើអោយស្ត្រីម្នាក់នោះហៅគ្នីគ្នារបស់គេ ២នាក់ទៀត ព្រួតវាយចាប់សម្រាត បញ្ចេញកេរ្តិ៍ខ្មាសទាំងកណ្តាលវាល គួរអោយអាម៉ាស់មុខទៅវិញ។ លើសពីនេះទៅទៀតនោះ បុរសម្នាក់នេះត្រូវមួយកែវដប ហើយថែមទាំងត្រូវអម្បែងកែវ ចាក់ត្រូវខ្នងទៀតផង។ ជាចុងបញ្ចប់ បុរសម្នាក់នេះលើកទង់ជ័យស រួចក៏ដើរចេញទៅទាំងអាក្រាតកាយ យ៉ាងសង្ហា។

ទោះជាយ៉ាងណាក៏ដោយ បើយោងតាមអ្នកជិតខាងដែលនៅជិតកន្លែងកើតហេតុ បានបញ្ចេញមតិខុសៗគ្នាថា មកពីស្ត្រីម្នាក់ និងបុរសម្នាក់នោះ ឈ្លោះគ្នាដោយសារតែតវ៉ាតម្លៃសេវាកម្មផ្លូវភេទមិនត្រូវ ទើបហៅគ្នីគ្នាមកចាត់ការ ឯខ្លះទៀតបាននិយាយថា មកពីបុរសនោះបញ្ចេញកេរ្តិ៍ខ្មាស ពេលបត់ជើងតូច នៅមុខកូនក្មេង ទើបបណ្តាលអោយកើតមានជម្លោះបែបនេះ។

គួរបញ្ជាក់ផងដែរថា មិនមានចំណាត់ការណាមួយ ទៅលើករណីមួយនេះទេ ចំណែកឯបុរសម្នាក់នោះ បានត្រលប់មកកន្លែងកើតហេតុដើម្បីយកទូរស័ព្ទពីហោប៉ៅខោវិញ រួចក៏បន្តការផឹករបស់ខ្លួន ក្នុងបារបន្តទៀត។


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ប្រភព៖ yourjewishnews

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]