ហេតុការណ៍ដ៏សាហាវព្រៃផ្សៃមួយ បានកើតឡើងនៅលើខ្លួនរបស់ក្មេងស្រី អាយុ ១៣ឆ្នាំម្នាក់ ដែលត្រូវបុរសមិនស្គាល់មុខ ២នាក់ចាប់រំលោភរួចកប់ទាំងរស់ នៅតំបន់ Toba Tek Singh ក្នុងទីក្រុង Punjab ប្រទេសប៉ាហ្គីស្ថាន កន្លងទៅនេះ។

បើតាមប្រភពសារព័ត៌មាន បានអោយដឹងថា នារីម្នាក់នេះបានធ្វើដំណើរទៅរៀនភាសាកូរ៉េ ប៉ុន្តែស្រាប់តែត្រូវជនសង្ស័យពីរនាក់ ចាប់ទៅកន្លែងដាច់ស្រយាលមួយ រួចរំលោភយ៉ាងព្រៃផ្សៃ ហើយលើសពីនេះទៅទៀតនោះ គឺពួកគេថែមទាំងបានកប់ក្មេងស្រីម្នាក់នោះ ទាំងរស់ទៀតផង។

ប៉ុន្តែជាភ័ព្វសំណាង ក្មេងស្រីម្នាក់នេះមានភាពក្លាហាន និងរឹងប៉ឹង បានជីកកកាយ និងរកច្រកចេញចៀសផុតពីទ្វារមរណៈ បានដោយសុវត្ថិភាពដោយបច្ចុប្បន្ននេះ នាងកំពុងតែស្ថិតក្រោមសភាពភិតភ័យ និងកំពុងតែសម្រាកព្យាបាលនៅមជ្ឈមណ្ឌលសុខភាពផងដែរ។

គួរបញ្ជាក់ផងដែរថា កំណើននៃការចាប់រំលោភទៅលើក្មេងស្រីបានកើនឡើង គួរអោយកត់សំគាល់ ដោយមានត្រឹមតែ ៦៦៨ ករណី នៅឆ្នាំ ២០០២ បានកើនឡើងដល់ ២ ៧៨៨ ករណី នៅឆ្នាំ ២០១២ ពោលគឺកើនឡើងរហូតដល់ជា ២០០០ ករណី។




តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]