លោក Ram Singh Chauhan ជនជាតិឥណ្ឌា គឺជាបុរសម្នាក់ដែលមានពុកមាត់ វែងបំផុតលើលោក គាត់មានអាយុ ៥៨ឆ្នាំ បានបំបែកនូវកំណត់ត្រាពិភពលោក ដោយពុកមាត់របស់កាត់មានប្រវែង ៤.២៧ម៉ែត្រ។

លោក Chauhan រស់នៅទីក្រុង Jaipure ក្នុងរដ្ឋ Rajasthan ប្រទេសឥណ្ឌា គាត់ ចំណាយពេលអស់ ៣២ឆ្នាំ ដោយមិនបានកោរពុកមាត់ឡើយ និងចំណាយពេល ២ម៉ោងក្នុងមួយថ្ងៃដើម្បីសំអាតពុកមាត់របស់គាត់។ Chauhan បាននិយាយថា ការមើលថែពុកមាត់ វាដូចជាមើលថែកូនង៉ែតអញ្ចឹងដែរ គឺអ្នកត្រូវតែយកចិត្តទុកដាក់ជាទីបំផុត។ ដោយវាមានប្រវែងវែង ជាហេតុធ្វើឲ្យមានផលលំបាក ដល់គាត់ក្នុងការសំអាត។

នៅក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness លោក Chauhan នៅតែអាចអង្គុយក្នុងតំណែង បុរសដែលមានពុកមាត់វែង បំផុតលើលោកនៅឡើយ ដោយមិនទាន់មាននរណាម្នាក់ យកកន្លែងគាត់បានឡើយ ម្យ៉ាងវិញទៀត ពុកមាត់របស់គាត់នៅតែ ដុះវែងជារៀងរាល់ឆ្នាំ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ពុកមាត់របស់លោក Chauhan? 



















ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]