គណៈ​កម្ម​ការ​រៀប​ចំ​​ការ​ប្រកួត​​បវរ​កញ្ញា​ Miss Globalcity ដែល​ជាវេទិកា​ប្រកួត​​​បវរ​កញ្ញា​​​​ប្រចាំ​ជាតិ​​​ដ៏​ធ​ំ​​បំ​ផុត​​​របស់​​តៃ​វ៉ា​ន់​​​ បាន​​កំណត់​​បុគ្គលិក​​លក្ខ​ណៈរបស់​​​​បេក្ខ​នារី​​ចូល​រួម​ប្រកួត​​​ដ៏​ចម្លែក​​មួយ​​ ក្នុង​នោះ​​គឺ​បេក្ខ​នារី​​​គ្រប់​រូប​​ត្រូវ​ចុះ​ហត្ថ​លេខា​​​ព្រម​ព្រៀង​​​ថា មិន​​ធ្វើ​ជា​​​«ប្រពន្ធ​ចុង​​»​​របស់នរ​ណា​ម្នាក់​​ឡើយ​ ប្រសិន​​បើ​​បេក្ខ​នា​រីរូប​ណា​​ត្រូវ​បាន​រក​​ឃើញ​​ថា រំលោភ​កិច្ច​សន្យា​ខាង​លើ​​ នឹង​ត្រូវ​​​កាត់​ផ្តាច់​​​សិទ្ធិ​​​​ពី​ការ​​​ប្រកួត​ភ្លាម​ ។

​លោក​​ស្រី​ហ្វី​ហ្វី​​ ឆាង​ អ្ន​ក​រៀប​ចំ​​ការ​ប្រកួត​​​បង្ហើប​​ឱ្យ​ដឹង​​ថា ​​បេក្ខ​​នា​​រី​​​​ទាំង​​៧​រូប​​​ រួម​ទាំង​​​អ្នក​ឈ្នះ​​​ការ​ប្រ​កួត​បវរ​កញ្ញា​​កាល​ពី​ឆ្នាំ​​​មុន​​ចំនួន​២នាក់​​ បាន​រួម​គ្នា​​​​ថត​រូប​នៅ​​ចំពោះ​មុខ​​អ្នក​​​សារ​ព័ត៌​មាន​​​ ដោយ​បាន​​សច្ចា​ថា នឹង​មិន​​​ធ្វើ​ជា​ប្រពន្ធ​ចុង​​​បុរ​ស​ណា​ឡើយ​​ ហើយ​​​​កិច្ច​​​ព្រម​ព្រៀង​​​ខា​ង​លើ​​មាន​សុពល​​ភាព​​​រយៈ​​ពេល​១ឆ្នាំ​ ។

លោក​ស្រី​ហ្វី​​ហ្វី​​​ ឆាង​ បាន​បន្ត​ទៀត​ថា ច្បាប់​ថ្មី​​​នេះ​សម្រាប់​​ទ្រ​ទ្រង់​​ដល់​ក្រុ​ម​គ្រួសារ​​ ព្រោះ​​​កន្លង​មក​​​រហូត​ដល់​បច្ចុ​ប្បន្ន​​​​ ការ​​​ធ្វើ​ប្រពន្ធ​​ចុង​​​​របស់​អ្នក​​​មាន​អំណាច​​បាន​និង​​កំពុង​​​ក្លាយ​ជា​ការ​ពេញ​និយម​​​​របស់​ពួក​តារា​​ និង​ត្រូវ​​បាន​​​​ចុះ​ផ្សាយ​ជា​ញឹក​ញាប់​ ។ ​លោក​ស្រី​​​ហ្វី​ហ្វី​ ឆាង​ មាន​សង្ឃឹម​​យ៉ាង​​​មុត​​មាំ​ថា ការ​ប្រតិ​បត្តិ​​បែប​នេះ​​​ស្ត្រី​នឹង​​មាន​​ទស្ស​នា​​​​​ទាន​ត្រឹម​ត្រូវ​​ ។ ការ​ក្លាយ​ជា​​ប្រពន្ធ​​ចុង​​​​របស់​គេ​នឹង​​ធ្វើ​ឱ្យ​​ស្ត្រី​នោះ​កាន់​​តែ​អាប់​ឱន​​ ដូច្នេះស្ត្រី​​គួរ​​បដិសេធ​​សេច​​ក្តី​​ស្រឡាញ់​​​របស់​​​​បុរស​ដែល​មាន​​​ប្រពន្ធ​​​ហើយ​ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ដោយ ៖ ស្រីណា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]