ភ្នំពេញ៖ ជនសង្ស័យ ចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ និងស្តុបពី ពណ៌ស បានបាញ់កំសាន្តលេង តាមដងផ្លូវ មួយគ្រាប់ កាលពីវេលាម៉ោង ១២៖២០នាទីយប់ រំលងអាធ្រាត្រ ចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវព្រះមុនីវង្ស ខាងមុខសាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាល ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ប៉ុន្តែក្នុងហេតុការណ៍ បាញ់ប្រហារនេះមិនបណ្តាលឲ្យ នរណាម្នាក់រងរបួសនោះទេ ពោលជនបង្កគ្រាន់ តែបាញ់ឡើងលើ ជាការកំសាន្ត តែប៉ុណ្ណោះ។

សេចក្តីរាយការណ៍ពីសាក្សី ដែលបាន ប្រាប់សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង មិនចាំស្លាកលេខ បានបាញ់មួយគ្រាប់ ឡើងលើ ទំនងស្រវឹងខ្លាំង ទើបចេញពីផឹកស៊ី នៅកន្លែងណាមួយ ។ ក្រោយបាញ់ហើយ ជនបង្កទាំងនេះ បានជិះម៉ូតូគេចខ្លួនបាត់ បន្សល់ទុកកាទូសគ្រាប់ មួយគ្រាប់ នៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ គេឃើញកម្លាំង អាវុធហត្ថ និងកម្លាំងនគរបាល មូលដ្ឋាន បានចុះទៅត្រួតពិនិត្យមើល ខណៈក្រុមជនបង្ក រត់គេចខ្លួនបាត់៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]