យោងតាមសារព័ត៌មាន ម៉េត្រូ របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា អតីតកីឡាករបាល់ទាត់ ដែលមានឈ្មោះល្បីល្បាញ ទូទាំងពិភពលោក ដេវីដ ប៊េកខេម (David Backham) និងកូនប្រុស ឈ្មោះ Brooklyn បានជួបគ្រោះថ្នាក់ចរាចរមួយ នៅមុខផ្ទះរបស់ខ្លួន ដែលស្ថិតក្នុងទីក្រុង Beverly Hills នៃរដ្ឋ California សហរដ្ឋអាមេរិក។

អតីតកីឡាកររបស់ក្លិបបាល់ទាត់ Manchester United , Real Madrid, LA Galaxy និង PSG បានបើករថយន្តម៉ាក Range Rover ពណ៌ខ្មៅមួយគ្រឿង ទៅបុករថយន្តពណ៌សមួយគ្រឿងទៀត ខណៈបើកចេញពីក្លោងទ្វាផ្ទះរបស់ខ្លួន កាលពីថ្ងៃសុក្រ ទី២៥ ខែតុលា កន្លងទៅនេះ។

ជាមួយគ្នានេះដែរ រថយន្តម៉ាក Range Rover ពណ៌ខ្មៅ របស់អតីតកីឡាករបាល់ទាត់ ដេវីដ ប៊េកខេម មានតម្លៃ ៦០,០០០ផោន ឬស្មើនឹង ៩៧,០០០ ដុល្លារអាមេរិក បានបើកទៅបុករថយន្តពណ៌ស មិនស្គាល់ម៉ាកមួយគ្រឿង បណ្តាលឲ្យខូតខាតផ្នែកខាងក្រោយ ចំនែកឯរថយន្តរបស់ ដេវីដ ប៊េកខេម បានខូតខាតផ្នែកខាងមុខ។

បើតាមសម្តីអ្នកដែលឃើញហេតុការណ៏នេះ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៏នេះកើតឡើង ដេវីដ ប៊េកខេម បានរង់ចាំរហូតដល់ប៉ូលីស មកដល់កន្លែងកើតហេតុ ដើម្បីផ្តល់ចម្លើយឲ្យប៉ូលីស។ យ៉ាងណាក៏ដោយ នៅក្នុងហេតុការណ៏នេះដែរ មិនមាននរណាម្នាក់រងរបួសឡើយ។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទីពីរហើយ ដែលអតីតកីឡាករបាល់ទាត់ វ័យ ៣៨ឆ្នាំ និង កូនប្រុសច្បងអាយុ ១៤ឆ្នាំ ជួបគ្រោះថ្នាក់ចរាចរ នៅសហរដ្ឋអាមេរិក ដែលគ្រោះថ្នាក់លើកទីមួយនោះ គឺកាលពីឆ្នាំ២០១០៕





















សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖ ម៉េត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]