ភ្នំពេញ ៖ មន្ដ្រីនគរបាលនៅស្រុកកោះធំ ខេត្ដកណ្ដាលម្នាក់ បានដាច់ចិត្ដឡើងជិះម៉ូតូ ឌុបមកលោតទឹក សម្លាប់ខ្លួនពីលើស្ពានព្រះ មុនីវង្សចាស់ ក្នុងរាជធានីភ្នំពេញ ដោយសារ តែតូចចិត្ដយ៉ាងខ្លាំង ចំពោះស្ដ្រីជា ភរិយាដែល ចង់លែងលះ ហើយទៅស្វែងរកសុភមង្គល ជាមួយប្រុសថ្មី និងមានបំណងទៅកាន់ប្រទេស ម៉ាឡេស៊ី ចោលខ្លួន និងកូនប្រុសម្នាក់ផង ដែរ ។ ប៉ុន្ដែការប៉ងសម្លាប់ខ្លួន លោតទឹកពី លើស្ពាន ព្រះមុនីវង្ស ចាស់របស់មន្ដ្រីនគរ បាលព្រិន្ទបាលទោរូបនេះ មិនបានសម្រេច នោះឡើយ ដោយសារតែជនរងគ្រោះ បាន ហែលឡើង គោកដោយខ្លួនឯង ទំនងមិន ចង់ស្លាប់ពេលលោតទៅដល់ក្នុងទឹកនោះ ។

ហេតុការណ៍មន្ដ្រីនគរបាលស្រុកកោះធំជិះម៉ូតូឌុបមកលោតទឹកពីលើស្ពាន ព្រះមុនី វង្សចាស់ខាងលើនេះ បង្កឱ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ធ្វើ ដំណើរឆ្លងកាត់ស្ពាន និងកម្លាំងសមត្ថកិច្ច ប្រចាំគោលដៅ ព្រមទាំងកម្លាំងនគរបាល មូលដ្ឋានចុះទៅជួយអន្ដរាគមន៍ កាលពីវេលា ម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅស្ពានព្រះមុនីវង្សចាស់ ខណ្ឌមានជ័យ ។

នៅចំពោះមុខសមត្ថកិច្ចមូលដ្ឋានទាំងខ្លួន ទទឹកជោក ជនរងគ្រោះបាននិយាយថា ខ្លួន រៀម ចិត្រា អាយុ៣៤ឆ្នាំ ជាមន្ដ្រីនគរបាល នៅស្រុកកោះធំ ខេត្ដកណ្ដាល និងបច្ចុប្បន្ន រស់នៅភូមិយោគបាត សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅម្ដុំវត្ដមុនី សាគរ ។

ជនរងគ្រោះរូបនេះ បានបន្ដថា មូលហេតុ ដែលខ្លួនមកលោតទឹកប៉ងបញ្ចប់ជីវិតយ៉ាង ដូច្នេះ ដោយសារតែតូចចិត្ដប្រពន្ធសុំលែង លះ ហើយទៅរៀបការប្ដីថ្មី ព្រោះតែខ្លួន មានប្រាក់តិចតួច មិនអាចចិញ្ចឹមប្រពន្ធ ។

បើតាមជនរងគ្រោះ ប្រពន្ធរបស់ខ្លួនឈ្មោះ អ៊ុន សុខា អាយុ២៧ឆ្នាំ ជាបុគ្គលិកបម្រើ ការងារនៅស្ថានីយប្រេងឥន្ធនៈតេលា ហើយ ចាប់តាំងពីការរៀបអាពាហ៍ពិពាហ៍ជាមួយ គ្នាអស់រយៈពេល៧ឆ្នាំមកនេះ ពួកគេមាន កូនប្រុសម្នាក់ ទុកជាចំណងដៃ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា យោងតាមសាក្សីដែលបាន ឃើញហេតុការណ៍ មុនពេលកើតហេតុជន រងគ្រោះបានជិះម៉ូតូឌុប ហើយពេលមកដល់ លើស្ពាន ក៏ចុះពីលើម៉ូតូឌុប លូកយកសំបុត្រ នៅក្នុងកាបូបលុយមកអាន ហើយហែក ចោល ដែលសំបុត្រនោះ គឺជាលិខិតសុំលែង លះរបស់ប្រពន្ធ រួចហើយក៏លោតចូលទៅ ក្នុងទឹកតែម្ដងទៅ ។

សាក្សីបានប្រាប់សមត្ថកិច្ចទៀតថា ពេល លោតចូលទៅក្នុងទឹកហើយ ស្រាប់តែជនរង គ្រោះ បានហែលឡើងលើគោក ដោយខ្លួន ឯងទាំងខ្លួនទទឹកជោក ទំនងជាមិនចង់ស្លាប់ ឬមួយអាណិតកូនប្រុស ដែលមិនដឹងអី ។

ក្រោយកើតហេតុ កម្លាំងនគរបាលមូល ដ្ឋាន បានចុះទៅជួយអន្ដរាគមន៍ ដោយនាំជន រងគ្រោះទៅសួរនាំបន្ដទៀត ហើយធ្វើការ អប់រំ រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ កុំគិត ខ្លីបែបនេះទៀត គួររកវិធីដោះស្រាយសម ស្របជាមួយប្រពន្ធរបស់ខ្លួន៕










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]