ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី វ័យក្មេងសាច់សខ្ចី កញ្ញា កែវ ផល្លីកា ក្រោយពីឈានជើង ចូលប្រឡូក ក្នុងវិស័យសិល្បៈ មួយរយៈមកនេះ ត្រូវបាន មហាជនស្គាល់ និងមើលឃើញថា នាងជាតារាស្រីមួយដួង ដែលមានឱកាសច្រើន ក្នុងការបង្ហាញមុខ តាមរយៈនៃការសម្តែង ខ្សែភាពយន្ត និងធ្វើជាពិធីការិនី តាមបណ្តាកម្មវិធី របស់ទូរទស្សន៍ ក្នុងស្រុកមួយចំនួន។

ស្របពេលការងារសិល្បៈ និងសន្ទុះនៃ កេរ្តិ៍ឈ្មោះរបស់នាង កំពុងតែបោះជំហានទៅមុខ ពីមួយថ្ងៃទៅមួយថ្ងៃ ថ្មីៗនេះ ស្រាប់តែមានលេចឮ ព័ត៌មានមកថា កញ្ញា កែវ ផល្លីកា កំពុងតែរៀបចំ ធ្វើគម្រោង ចំណាយលុយ ខ្ទង់រាប់ម៉ឺនដុល្លារ ដើម្បីបើកអាជីពរ កស៊ីផ្ទាល់ខ្លួន បន្ទាប់ពីការងារសិល្បៈ នាពេលបច្ចុប្បន្ន ទទួលបាន ផ្លែផ្កាហើយនោះ។

ផ្អែកតាមប្រភព លេចចេញពីរង្វង់អ្នកសិល្បៈ ជិតស្និទ្ធនឹងតារាស្រីរូបនេះ បាននិយាយបង្ហើបប្រាប់គេហទំព័រ LookingTODAY ដឹងថា សព្វថ្ងៃនេះតារាសម្តែង កែវ ផល្លីកា មានគម្រោងចំណាយលុយជាច្រើន ដើម្បីបើកហាងរកស៊ីផ្ទាល់ខ្លួនមួយកន្លែង ក្នុងពេលខាងមុខដ៏ខ្លីនេះ ដោយអាជីវកម្មនោះគឺ មានសេវាកម្មធ្វើសក់ និងផាត់មុខបែបលក្ខណៈយុវវ័យសម័យថ្មី តម្រូវគ្រប់បុរស-នារី ទាំងអស់។

ប្រភពដដែលបន្តទៀតថា ចំពោះគម្រោង ក្នុងការបើកអាជីព ផ្ទាល់ខ្លួន ខាងក្រៅនេះ គឺ ផល្លី កា គ្រោងនឹងចំណាយ ដើមទុនមិនតិច ជាងពីរទៅបីម៉ឺនដុល្លារ នោះទេ។ ចំណែកឯលុយដែល នាងគ្រោងនឹង យកទៅចំណាយ លើការបើកហាងរកស៊ី ផ្ទាល់ខ្លួននេះមិនត្រូវ បានប្រភពខាងលើ បញ្ជាក់ឱ្យច្បាស់ទេថា ជាលុយ របស់នាងផ្ទាល់ទាំងអស់ ឬមួយបានមកពី ការចូលហ៊ុន គ្នាជាមួយអ្នកណានោះទេ។

ទាក់ទងនឹងព័ត៌មាន លេចឮខាងលើនេះ គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺ ពីកញ្ញា កែវ ផល្លីកា បាននៅឡើយទេ នៅរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣នេះ ព្រោះលេខទូរស័ព្ទ របស់នាងតេចូល ប៉ុន្តែគ្មានអ្នកទទួល។ គេហទំព័រ LookingTODAY ស្វាគមន៍ជានិច្ច ចំពោះការចេញមុខ មកបកស្រាយ នៅពេលក្រោយ ពីសំណាក់ កញ្ញា កែវ ផល្លីកា ដើម្បីឱ្យមហាជនបាន ដឹងពីការពិត។

កញ្ញា កែវ ផល្លីកា បន្ទាប់ពីដាក់ខ្លួនចូលប្រឡូក ក្នុងសិល្បៈអស់រយៈពេល ប្រមាណជា៣ឆ្នាំមក នេះ ត្រូវបានគេមើលឃើញថា នាងទទួលបានការងារច្រើន នៅក្នុងអាជីពសិល្បៈ ទាំងធ្វើជាពិធីការិនី ទាំងការសម្តែងភាពយន្ត និងថតចម្រៀងខារ៉ាអូខេ៕

ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]