ភ្នំពេញថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៣ ការប្រកួតថតរូប Canon Photo Marathon ប្រចាំកម្ពុជាបានត្រលប់មកវិញយ៉ាងធំអស្ចារ្យសំរាប់ឆ្នាំនេះ ដែលរួមមានអ្នកចូលរួមប្រកួតថតរូបគ្រប់វ័យ ប្រមាណជាង ៦០០នាក់ ចូលរួមចាប់តាំងពីវេលាម៉ោង៧ព្រឺក នៅសាលសន្និសិទ្ធចតុមុខ។

កម្មវិធីប្រកួតថតរូប Canon Photo Marathon នេះត្រូវបានធ្វើឡើងនៅបណ្ដាប្រទេសទាំង ១១ ក្នុងតំបន់រួមមាន ចិន ឥណ្ឌា ម៉ាឡេស៊ី និងថៃ ដែលបានរៀបចំការប្រកួតថតរូបនះ តាមពេលវេលាខុសៗគ្នា។ សំរាប់ប្រទេសកម្ពូជាវិញ កម្មវិធីប្រកួតថតរូប រៀបចំដោយក្រុមហ៊ុន i-Qlick តំណាងចែកចាយផលិតផលម៉ាក Canon គឺមានគោលបំណងជួយជុំរុញ លើកកំពស់វប្បធម៌នៃការថតរូបតែម្ដង។

ក្រុមហ៊ុន i-Qlick និង Canon ជាម្ចាស់ឧបត្ថម្ភធំសម្រាប់កម្មវិធីនេះ រួមជាមួយដៃគូសហការដូចជា ក្រុមហ៊ុន KFC, True Brands, Southeast Asia Blobe, Cam Lau, Legnd Cinema, និងក្រុមហ៊ុនទឹកសុទ្ធ Eurtech។

លោក Shigeru Kikegawa ជាជំនួយការនាយកផ្នែកទីផ្សារ ផលិតផលកាមេរ៉ា Canon ពីប្រទេសសិង្ហបុរីបានចូលរួមជាកិត្តិយសក្នុងកម្មវិធីនេះ និងបានចំនាប់អារម្មណ៍ថា៖ ឆ្នាំនេះ ពិតជាពិេសសណាស់ ដោយសារយើងបាននាំមកនូវផលិតផល ប្រកបដោយបច្ចេកវិទ្យាថ្មីចុងក្រោយដូចជា កាមេរ៉ា EOS 70D STM Len (កែវឡេនប្រភេទ STM គ្មានសំលេងរំខាន)។ ជាមួយផលិតផលថ្មីៗបន្តបន្ទាប់ទាំងនេះ ខ្ញុំជឿជាក់ថា Canon ពិតជាជួយអោយរូបភាពលោកអ្នក ច្បាស់ល្អជាក់ជាមិនខាន។ ប៉ុន្តែភាពជោគជ័យនេះ ក៏សុទ្ធតែបានមកពីការគាំទ្រ ផលិតផលមា៉ក Canon ដូចជារូបលោកអ្នកនៅទីនេះផ្ទាល់ផងដែរ។

សូមអរគុណសំរាប់ការគាំទ្ររបស់អ្នកទាំងអស់គ្នា និងសូមអោយលោកអ្នកទទួលបានជោគជ័យ ជំនះលើការថតរូបនេះផងដែរ។






កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]