បន្ទាប់ពីខ្មែរឡូតបានចុះផ្សាយអត្ថបទ និងជម្រុញស្នាដៃនិពន្ធបទចម្រៀងផ្ទាល់ របស់កូនខ្មែរគ្រប់រូប ឥឡូវនេះសន្ទុះនៃការនិពន្ធភ្លេង និងទំនុកច្រៀងហាក់ដូចជាមានការកើតឡើងយ៉ាងខ្លាំង ពោលគឺថ្មីៗនេះ តារាចម្រៀង Cartoon EmoBee ទើបតែចេញនូវបទចម្រៀងបែបមនោសញ្ចេតនា អន្លង់អន្លោចមួយបទ ក្រោមចំណងជើងថា “ខ្ញុំចង់ធ្វើជាមនុស្សអត់បេះដូង”។

មនុស្សកើតមករមែងតែងត្រូវជួបប្រទះនូវវិបត្តិស្នេហា ឈឺចាប់ខ្លោចផ្សា គ្រាំគ្រាចិត្ត ព្រោះសេចក្តីស្នេហាមិនបានដូចបំណង ដូចនេះហើយ ប្រសិនបើមនុស្សអាចរស់នៅដោយគ្មានបេះដូង នោះប្រហែលជាមនុស្សមិនចាំបាច់មានស្នេហា ហើយក៏មិនចាំបាច់ស្គាល់នូវអ្វីដែលជាការឈឺចាប់ព្រោះស្នេហានោះដែរ។


ជាមួយនឹងបទចម្រៀងមួយបទនេះ ដែលបានធ្វើអោយប្រិយមិត្តជាច្រើន លង់លង់ទៅនឹងការបង្កប់អត្ថន័យដ៏ជ្រាលជ្រៅ លាយលំនឹងទឹកដមសំនៀងដ៏ក្រអួនក្រអៅ គឺមានតែបុរសខូចចិត្ត Cartoon EmoBee តែមួយគត់ទើបអាចបកស្រាយបទចម្រៀងមួយបទខាងក្រោមនេះ៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបទចម្រៀងមួយបទនេះ?

ប្រភព៖ យូធូប

តារាចម្រៀង៖ Cartoon EmoBee

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]