យោងតាមសារព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា ស្រ្តីវ័យ ៥៧ឆ្នាំម្នាក់ មានឈ្មោះថា នី លីនម៉ី (Ni Linmei) រស់នៅក្នុងខេត្ត សានស៊ី (Shanxi) ទីក្រុង តៃយ័ន (Taiyuan) ប្រទេសចិន មានសក់ប្រវែង ២,៩ម៉ែត្រ វែងជាងកំពស់ របស់លោក យ៉ាវ មីង (Yao Ming) កីឡាករបាល់បោះ របស់ប្រទេសចិន ដែលមានកំពស់ ត្រឹមតែ ២,២៩ម៉ែត្រប៉ុណ្ណោះ។

ប្រភពដដែលបានបន្តទៀតថា អ្នកស្រី លីនម៉ី មិនដែលកាត់សក់របស់គាត់ឡើយ អស់រយៈពេល ១៦ឆ្នាំមកហើយ ហើយជារៀងរាល់ថ្ងៃ គាត់ត្រូវចំណាយពេល ២ម៉ោងឯណោះ ដើម្បីលាងសំអាត និងហាលវាឲ្យស្ងួត។

ជាមួយគ្នានេះដែរ អ្នកស្រី លីនម៉ី បាននិយាយថា គាត់ប្រហែលជាត្រូវកាត់សក់ នាពេលឆាប់ៗខាងមុខនេះហើយ ព្រោះគាត់មានការពិបាក ក្នុងការថែរក្សាវាណាស់។ ម្យ៉ាងទៀតទោះបីជាអ្នកស្រី លីនម៉ី ទុកសក់ឲ្យដុះលូតជាយូរទៀតក៏ដោយ ក៏អ្នកស្រីនៅតែមិនអាចឈ្នះ ស្រ្តីជនជាតិចិន ដែលមានឈ្មោះថា Xie Qiuping ដែលមានសក់រហូតដល់ទៅ ប្រវែង ៥,៦ម៉ែត្រឯណោះ។

យ៉ាងណាមិញ អ្នកស្រី លីនម៉ី មិនដែលកាត់សក់របស់គាត់ ត្រឹមតែរយៈពេល ១៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកស្រី Xie Qiuping វិញ គឺមិនធ្លាប់កាត់សក់ តាំងពីឆ្នាំ ១៩៧៣មកម្ល៉េះ៕

អ្នកស្រី លីនម៉ី

លោក យ៉ាវ មីង

អ្នកស្រី Xie Qiuping

ប្រភព ៖ shanghaiist

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]