ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់ជិះក្តាររអិល លេងកំសាន្តរួចមកហើយ នៅពេលទៅលេងឯសួនទឹកម្តងៗ។ នៅក្នុងថ្ងៃនេះដែរ ខ្មែរឡូត សូមនាំអារម្មណ៏ប្រិយមិត្ត ទៅទស្សនាកូនទាតូចៗ ជាច្រើនក្បាល ដែលពួកវាបានជិះក្តាររអិល លេងកំសាន្តយ៉ាងសប្បាយ និងមើលទៅ ពិតជាគួរឲ្យស្រលាញ់មែនទែន។

វីដេអូមួយខ្សែមានរយៈពេល ៣១វិនាទី ដែលបង្ហាញពីកូនទាតូចៗ ជាច្រើនក្បាល កំពុងជិះក្តាររអិលលេង យ៉ាងសប្បាយនេះ កំពុងតែល្បីល្បាញ នៅលើបណ្តាញអ៊ីនធឺណែត ហើយមានអ្នកប្រើប្រាស់អ៊ីនធឺណែតជាច្រើន បានចូលទស្សនា និងធ្វើការចែកចាយជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរ កូនទាតូចៗទាំងនោះ បានជិះក្តាររអិលចុះមកក្រោម ម្នាក់ម្តងៗ រួចដើរឡើងទៅលើវិញ ដើម្បីបន្តការជិះទៀត ហាក់បីដូចជាមនុស្សអិចឹង។

តើនេះគឺជាការកំសាន្ត របស់កូនទានាពេលបច្ចុប្បន្នឬ? ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖



តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះតូចទាតូចៗទាំងនេះ?

ប្រភព ៖ Youtube

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]