ភ្នំពេញៈ យ៉ាងហោចណាស់ យុវជនពីរនាក់ រងរបួសធ្ងន់ សន្លប់ឈឹងនៅនឹងកន្លែង ដោយសាររថយន្តកូរ៉ូឡាមួយ គ្រឿង បើកលឿន មកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជនពីរនាក់ប៉ើងចេញ ពីម៉ូតូជិត១០ម៉ែត្រ ។ ហេតុ ការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នៅតាមបណ្ដោយ ផ្លូវជាតិ លេខ៤ ត្រង់ចំណុចមុខភូមិអង្គ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

ប្រភព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សុខ វិសាល ភេទប្រុសអាយុ ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ និងរួមដំណើរ ពីក្រោយមានឈ្មោះ ហុង សី ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រងរបួសជើង អ្នកទាំងពីររស់នៅភូមិស្ដុក ឃុំ មានជ័យ ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ។ អ្នកទាំងពីរជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ 1AL-4180 រីឯរយន្ដបង្កម៉ាក កូរ៉ូឡាពណ៌ស្ករពាក់ស្លាកលេខកំពង់ចាម 2A-0845 ។

ប្រភព័ត៌ដដែលបានបន្តថា មុនពេលកើតហេតុគេឃើញ ម៉ូតូជនរងគ្រោះ ជិះឌុបគ្នាក្នុងទិសដៅពីលិចទៅកើត ច្រាសទិសគ្នាជាមួយរថយន្ដ លុះដល់ចំណុចកើតហេតុ រថយន្ដនោះបានបត់ឆ្វេង ក្នុងគោលបំណង ចូលទៅភូមិ កន្លែងកើតហេតុ ខណៈបត់នោះម៉ូតូ មកដល់ ក៏ជ្រុលបុកគ្នាតែម្ដង បណ្ដាលឲ្យជនរងគ្រោះផ្លោង ធ្លាក់នៅចិញ្ចើម ប្រឡាយទឹកស្អុយរងរបួសធ្ងន់ទាំងពីរនាក់តែម្ដង ។

ក្រោយពេលកើតហេតុគេបានដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះអាយុជីវិតបន្ទាន់ ចំណែក រថយន្ដនិងម៉ូតូ ត្រូវយកមកទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]