រាជធានីភ្នំពេញ ៖ ​រថយន្ត​ឡិចស៊ីស RX300 ​ពណ៌​ខ្មៅ ប៉ះគ្នា​​ជា​មួយរ៉ឺម៉ក​​​ដឹក​ដែក​នៅ​ចំណុច​ផ្លូវ​កែង បណ្តាល​ឱ្យ​​រ៉ឺម៉ក​​ដឹក​ដែក​ផ្អៀង​ហើយ​អ្នក​បើក​រ៉ឺម៉ក​​ជុង​ដែក​មុត​ ប្រអប់ដៃ​ខាង​ឆ្វេងធ្លុះ​​ដល់​ឆ្អឹង ។ ​គ្រោះថ្នាក់​នេះ​​​កើតឡើង​​កាល​ពី​វេលា​ម៉ោង​២​និង​១៥​នាទីរសៀលថ្ងៃទី​២ ឧសភា ​លើ​កំណាត់​ផ្លូវ​លេខ​២៧១ ​កែង​ផ្លូវ​លេខ​៤៨៨ ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

​ជនរងគ្រោះ​​ឈ្មោះ​ច្រឹង ​ប៊ុន​លី ​អាយុ​៤៩​ឆ្នាំ ​ជាអ្នក​រត់រ៉ឺម៉ក​ ស្នាក់​នៅភូមិ​ដូន​វង្ស ឃុំទ្រា ​​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល បាន​ឱ្យ​ដឹងថា មុន​ពេល​កើតហេតុ​​គាត់​ដឹក​ដែក​ពី​ក្រុង​តាខ្មៅ ​យក​ទៅ​ដាក់​នៅ​ឃ្លាំង​​ជិត​ផែស្ងួត​សូងួន មានទី​តាំងនៅ​តាម​ផ្លូវ​លេខ​២៧១ ​ក្នុង​តម្លៃ​​៣៥.០០០​រៀល ​​ធ្វើ​ដំណើរ​​តាម​ផ្លូវលេខ​២៧១ ​ពីត្បូង​ទៅ​ជើង លុះមក​ដល់ចំណុចកើតហេតុ​​ ស្រាប់តែ​​មានរថយន្តឡិចស៊ីស RX300 ​ពណ៌ខ្មៅ ​បើក​តាម​ផ្លូវលេខ​៤៨៨ ​ពី​កើត​ទៅលិច​​បាន​បើក​កៀរ​​រ៉ឺម៉ក​​ម៉ូតូរបស់​​គាត់​បណ្តាល​​ឱ្យ​ផ្អៀង​​ រ៉ឺម៉ក ​​ជុង​ដែក​​នឹង​ប្រអប់ដៃ​​ឆ្វេងមុត​ធ្លុះ​ដល់​ឆ្អឹង​​ហូរឈាម​រហាម ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]