រាជធានីភ្នំពេញ ៖ រថយន្តសាំយ៉ុង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-6882 ជិះ២នាក់ប្តីប្រពន្ឋ រវល់តែប្រលែងគ្នាបានរេចង្កូតទៅបុករថយន្តកង កម្លាំងអគ្គនាយកដ្ឋានអង្គរក្សចតនៅ ចិញ្ចើមផ្លូវធ្វើឱ្យក្រពឹតគូទខាងស្តាំ ចំណែកប្រពន្ឋបោកក្បាល នឹងកញ្ចក់រថយន្តរងរបួស ។

គ្រោះថ្នាក់នេះកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ តុលា ២០១៣ នៅជើងព្រះបរមរូប ព្រះរតនកោដ្ឋដែលទើបនឹងសាងសង់ នៅតាមបណ្តោយវិថីសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

អ្នកបើករថយន្តបង្កឈ្មោះមាស គឹមស៊ន ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧៧A ផ្លូវលេខ១០១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ក្រោយពេលកើតហេតុ រថយន្តទាំង២គ្រឿង សម្ថកិច្ចយកទៅធ្វើការដោះស្រាយនៅ ការិយាល័យនគរបាលចរាចរផ្លូវគោក ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]