ខុទ្ទកា​​ល័យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ជប៉ុន​កាល​ពី​ថ្ងៃទី​២ឧសភា​​បាន​ចេញ​ផ្សាយ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​មួយ​ដោយ​បាន​និយាយ​ថា ជន​ជាតិ​ជប៉ុន​ពេញ​វ័យ​ប្រ​ហែល​ជា​២៣,៤​ភាគ​រយ​មាន​គំនិត​ចង់​ធ្វើ​អត្ត​ឃាត​ ​។ ចំនួន​នេះ​បើ​ធៀប​នឹង​តួលេខ​ឆ្នាំ​២០០៨​គឺ​ឃើញ​ថា​មាន​ការ​កើន​ឡើង​៤,៣​ភាគ​រយ​។

​ទិ​ន្នន័យ​ព័ត​៌​មាន​នេះ​ត្រូវ​បាន​ប្រ​មែ​ប្រ​មូល​ពី​មនុស្ស​ពេញ​វ័យ​ជប៉ុន​ដែល​មាន​អា​យុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ​កាល​ពី​ខែ​មក​រា​កន្លង​មក​។ នៅក្នុង​ក្រ​ដាស​សំ​ណួរ​៣០០​០​ច្បាប់​ដែល​បាន​ចែក​ចាយ​គឺ​មាន​២០១៧​ច្បាប់​ដែល​គេ​បាន​ទទួល​មក​វិញ​។

បើ​គិត​តាម​អា​យុ​ អ្នក​ដែល​មាន​អាយុ​ពី​២០​ទៅ​ដល់​ក្រោម​៣០​ឆ្នាំ​ មាន​ទំនោ​រ​ខ្លាំង​ក្នុង​ការ​ធ្វើ​អត្ត​ឃាត​​ ខណៈ​២៨,៤​ភាគ​រយ​ផ្សេង​ទៀត​កំពុង​ពិ​ចារ​ណា​។ ឯ៣៦,២​ភាគ​រយ​ទៀត​បាន​និយាយ​ថា ខ្លួន​ធ្លាប់​បាន​គិត​ថា​ចង់​សម្លាប់​ខ្លួន​ឯង​ក្នុង​ឆ្នាំ​កន្លង​មក​។ បើ​គិត​ទៅ​​តាម​ភេទវិញ  នា​រី​មាន​ភាគ​រយ​ចង់​សម្លាប់​ខ្លួន​ឯង​ច្រើន​ជាង​បុរស​គឺ​២៧,១​ភាគ​រយ​ទល់​នឹង​១៩,១​ភាគ​រយ​។

​ខុទ្ទ​កា​ល័យ​គណៈ​រដ្ឋ​មន្ត្រី​បាននិយាយ​ថា លទ្ធផល​នេះ​ប្រ​ហែល​ជាឆ្លុះ​បញ្ចាំង​ពី​ភាព​លំ​បាក​ក្នុង​ការ​ស្វែង​រក​ការ​ងារ​ធ្វើ​នៅ​ពេល​សេដ្ឋ​កិច្ច​ធ្លាក់​ចុះ​ ឬ​ក៏ឆ្លុះ​បញ្ចាំង​ភាព​មាន​ការ​ងារ​ធ្វើ​មិន​ជាក់​លាក់​ ព្រម​ទាំង​កង្វះ​ខាត​ទំនាក់​ទំនង​ផ្នែក​បុគ្គល​។​

ចំពោះ​សំ​ណួរ​ដែល​សួរ​ថា​ តើ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​ដើម្បី​ជំ​នះ​លើ​ចំ​ណង់​ធ្វើ​អត្ត​ឃាត​?  ៣៨,៨​ភាគ​រយ​បាន​ឆ្លើយ​ថា​ ពួក​គេ​នឹង​ទៅ​រក​មិត្ត​ជិត​ស្និទ្ធ​ឬ​ក៏​គ្រួ​សារឱ្យ​ជួយ​។ ឯ​៣៨,៦​ភាគ​រយ​ផ្សេង​ទៀត​ឆ្លើយ​ថា​ ខ្លួន​នឹង​ចំ​ណាយ​ពេល​ច្រើន​ធ្វើ​ការ​ងារ ​ឬ​រក​ការ​កំ​សាន្ត​នានា​ដើម្បី​បន្លប់​ចំណង់​នេះ ៕​

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]