យោងតាមប្រភពព័ត៌មានពីបរទេស បានឲ្យដឹងថា បុរសវ័យ ៣៣ឆ្នាំម្នាក់ មានឈ្មោះថា Toby Sheldon បានចំណាយប្រាក់ជិត ១សែនដុល្លារ ដើម្បីធ្វើការវះកាត់កែមុខ ឲ្យដូចតារាចម្រៀង Justin Bieber។ ប្រភពដដែលបានបន្តទៀតថា លោក Sheldon គឺជាអ្នកនិពន្ធចម្រៀងម្នាក់ ដោយសារតែខ្លាចភាពចាស់ គាត់ក៏បានសម្រេចចិត្តកែសម្ភស្ស ដោយធ្វើឲ្យស្នាមញញឹម និងភ្នែករបស់គាត់ ដូចទៅនឹងតារាចម្រៀង Justin Bieber តែម្តងទៅ។

ស្នាមញញឹមរបស់លោក Sheldon ដែលស្ទើរតែដូច ១០០ភាគរយ ទៅនឹងស្នាមញញឹម របស់តារាចម្រៀង Justin Bieber បានធ្វើឲ្យលោក Sheldon នៅតែមានសម្រស់វ័យក្មេង ដូចយុវវ័យមួយរូបអីចឹង។ ជាមួយគ្នានេះ លោក Sheldon ក៏បានធ្វើការកែបបូរមាត់ផងដែរ ដើម្បីឲ្យញញឹមទៅកាន់តែដូច តារាចម្រៀង Justin Bieber។

បើតាមសម្តីលោក Sheldon បាននិយាយថា ការវះកាត់ឲ្យមានស្នាមញញឹម ដូចតារាចម្រៀង Justin Bieber នេះ ត្រូវចំណាយអស់រយៈពេល ជាង ១ខែឯណោះ។ លោក Sheldon បានបន្តទៀតថា “ហើយនៅពេលដែលធ្វើការវះកាត់ត្របកភ្នែក ធ្វើឲ្យខ្ញុំមិនអាចបើកភ្នែកបាន រយៈពេល ១សប្តាហ៏ទៀត”។

យ៉ាងណាមិញ មិត្តភក្កិរបស់លោក Toby Sheldon បាននាំគ្នាហៅឈ្មោះគាត់ថា Toby Bieber៕

ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]