នៅពេលដែលអ្នកស្រី Jo ជិះរថយន្ដក្រុងម្ដងៗ គាត់តែងតែទទួលបានកន្លែងអង្គុយ ពីអ្នកដំណើរផ្សេងៗ ហើយពួកគេតែងតែ សួរទៅកាន់គាត់ថា ពេលណាទើបសម្រាលកូន?

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកស្រី Jo មានអាយុ ៣៥ឆ្នាំ ដែលមានរូបរាងដូចជាអ្នកមានគភ៌អញ្ចឹង តែការពិតទៅ នាងមិនមែនមានផ្ទៃពោះនោះទេ គឺមកពីនាងផឹងស្រាច្រើនហួសកំណត់។ ស្រ្ដីប្រមឹកម្នាក់នេះ បានធ្វើឲ្យថ្លើមរបស់ខ្លួន មានខូចខាតយ៉ាងខ្លាំង រួចបណ្ដាលឲ្យពោះរបស់នាងរីកធំ។

Jo មានការឈឺចាប់យ៉ាងខ្លាំង ជាមួយនឹងការធ្វើទុកជំងឺថ្លើមរបស់នាង។ ទឹកដែលនៅក្នុងពោះ របស់នាង គឺពោរពេញទៅដោយ គ្រឿងធ្វើឲ្យរីកធំធាត់ និងជាតិពុល ដែលបង្កឡើងដោយថ្លើមរបស់នាង។ ជារៀងរាល់៣សប្ដាហ៍ម្ដង នាងត្រូវធ្វើដំណើរ ទៅកាន់មន្ទីរពេទ្យ James Cook University Hospital នៅកំពង់ផែ Middlesbrough ចក្រភពអង់គ្លេស ដើម្បីបង្ហូរអង្គជាតិរាង ពីរ បីលីត្រ ចេញពីពោះរបស់នាង។ ពេលដែលឈឺចុកចាប់បំផុត គឺពេលដែលចាក់ម្ជុលដ៏ធំ ចូលទៅក្នុងពោះរបស់គាត់ ដើម្បីបង្ហូរសារធាតុរាង ទាំងនោះចេញ។

មូលហេតុដែលបណ្ដាលឲ្យអ្នកស្រី Jo មានជំងឺនេះ គឺមកពីគាត់តែងតែផឹកស្រាទំពាំងបាយជូរ ៣ដបជារៀងរាល់ថ្ងៃ អស់រយៈពេល ៥ឆ្នាំ។ ឥលូវនេះ Jo បានធ្វើការវះកាត់ដើម្បីជួយសង្គ្រោះហើយ សង្ឃឹមថាការវះកាត់របស់គាត់ ទទួលបានជោគជ័យ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ករណីនេះ?













ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]