ជាធម្មតាប្រេងសាំង ត្រូវបានគេប្រើប្រាស់ជាមួយគ្រឿងយន្តផ្សេងៗ ដូចជា រថយន្ត ម៉ូតូ ឬក៏ ម៉ាស៊ីនភ្លើងជាដើម ប៉ុន្តែមានលោកតាម្នាក់គាត់ បានផឹកប្រេងសាំងនោះអស់រយៈពេល ៤២ ឆ្នាំមកហើយ សុខភាពរបស់គាត់នៅរឹងមាំទៀតផង គួរអោយចំលែកក្នុងចិត្តមែនទែន។

តាមប្រភពព័ត៌មានបានអោយដឹងថា លោកតាម្នាក់មានឈ្មោះថា Chen Dejun អាយុ ៧១ ឆ្នាំសព្វថ្ងៃកំពុងប្រកប មុខរបរ កាប់ថ្ម និង សកឬស្សីលក់ ដើម្បីចិញ្ចឹមជាជីវិត បានផឹកប្រេងសាំង ជារៀងរាល់ថ្ងៃដោយជាមធ្យម គាត់បានផឹកប្រេងសាំង អស់ ៣ ទៅ បួនលីត្រក្នុងមួយខែ។ អ្វីដែលអស្ចារ្យនិងមិនគួរអោយជឿនោះ គឹគាត់បាននិយាយថា នៅពេលដែលគាត់មានអាការៈឈឺចាប់គាត់ តែងតែផឹកប្រេងសាំងដើម្បីបំបាត់ការឈឺចាប់ ហើយ គាត់បានផឹកវាអស់រយៈពេល ៤២ ឆ្នាំមកហើយ ហើយគាត់នៅតែមានសុខភាពល្អដូចគេឯងដដែល។ គួរបញ្ជាក់ផងដែរថា រូបគាត់ត្រូវបានគ្រូពេទ្យជាច្រើនចូលមកធ្វើការសួរសុខទុក្ខ និងពិនិត្យសុខភាពជាប្រចាំទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះលោកតាម្នាក់នេះ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]