យោងតាមសារព័ត៌មាន DailyStar បានឲ្យដឹងថា បុរសម្នាក់មានឈ្មោះថា Emil Ziemczonek អាយុ ២៤ឆ្នាំ បានថតជាប់វត្ថុចម្លែកមួយ ដែលហោះនៅលើមេឃ ស្ថិតក្នុងទីក្រុង Bradford នៃប្រទេសអង់គ្លេស ដែលវាមានរូបរាង ដូចទៅហ្នឹងយានអវកាសអីចឹង។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីថតរូបនេះបាន លោក Emil ដែលធ្វើការនៅរោងចក្រឧស្សហកម្ម មួយកន្លែងមានឈ្មោះថា Denso Marston ស្ថិតក្នុងទីក្រុង Bradford ប្រទេសអង់គ្លេស បានយករូបថតនេះ ទៅបង្ហាញមិត្តភក្កិ និងអ្នកជិតខាងរបស់គាត់ ដែលវាមើលទៅពិតជាដូច យានអវកាសពិតមែន។

បើតាមសម្តី លោក Emil បាននិយាយថា “នៅពេលភ្លាមៗនោះ ខ្ញុំបានពិនិត្យឃើញថា វាមើលទៅពិតជាដូចយានអវកាសមែនទែន ហើយខ្ញុំគិតថា វាប្រាកដជាមកពីឋានអវកាស ព្រោះវាពិតជាចម្លែកខ្លាំងណាស់ ហើយវាបានហោះយ៉ាងលឿនទៀតផង”។

គួររំលឹកផងដែរថា កាលពីខែសីហាកន្លងទៅនេះ បុរសម្នាក់ផ្សេងទៀត ក៏ធ្លាប់បានជួបប្រទះពន្លឺចម្លែកមួយ នៅលើផ្ទៃមេឃ ស្ថិតក្នុងទីក្រុង Bradford ប្រទេសអង់គ្លេសផងដែរ៕

តើវាពិតជាយានអវកាសមែនឬ? សូមទស្សនារូបខាងក្រោម៖



ប្រភព ៖ DailyStar

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]