វីដេអូឃ្លីប ដ៏គួរឲ្យស្រៀវមួយ ត្រូវបានថតដោយ កូនកាមេរ៉ា បំពាក់នៅនឹងមួកសុវត្ថិភាព របស់បុរសអ្នកចែវបន្ទះក្តារជិះ នៅលើសមុទ្រម្នាក់ ដែលបានបង្ហាញពីការលុកលុយ របស់ត្រីឆ្លាម។

លោក Mike Durand មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានជិះលេងលើបន្ទះក្តារ នៅលើសមុទ្រ ក្នុងតំបន់ឆ្នេរ Manhattan ហើយក៏បានជួបនូវ បទពិសោធន៍ ដ៏សែនរន្ធត់ញាប់ញ័រមួយ ក្នុងដំណើរផ្សងព្រេងមួយនេះ។ គាត់បានប្រាប់ឲ្យដឹងថា ពេលនោះ គាត់ញ័រពេញខ្លួន អស់ទៅហើយ ពេលបានឃើញត្រីឆ្លាម ហែលនៅពីក្រោមបន្ទះក្តារទឹក របស់លោក បែបនេះ។

ទោះជាយ៉ាងណា ទីនោះជាតំបន់សំបូរទៅដោយត្រីឆ្លាមរស់នៅ ហើយក៏គ្មាននរណាម្នាក់ ហ៊ានចុះងូតទឹកនៅទីនោះដែរ ប៉ុន្តែលោក Mike បែរជាហ៊ានប្រថុយជីវិត មកលេងកំសាន្ត នៅទីនោះទៅវិញ ទាំងដឹងច្បាស់ហើយថា មានត្រីឆ្លាមក៏ដោយ។ លោកបានបន្ត ឲ្យដឹងទៀតថា លោកចង់រកកន្លែងណា ដែលមានទឹករលកធំៗ ដើម្បីលេងកីឡា ជិះបន្ទះក្តារនេះ ហើយលេងនៅកន្លែងដែលគួរឲ្យខ្លាចបន្តិចដូច្នេះ ទើបកាន់តែរំភើប៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម៖



ប្រភព metro

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]