កោះកុង ៖ ល្បែងស៊ីសង នៅក្រុងខេមរភូមិន្ទ រាល់ថ្ងៃកំពុង ធ្វើចរាចរ ខ្លាំងឡើងៗ ហាក់បីដូច រីកផ្សិត ជាប់ៗគ្នា ពោលមានការ ភ្នាល់បាល់ ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ហើយល្បែងចាក់កន្ទុយលេខ លេងរហូតទៅ ៤ពេលក្នុង១ថ្ងៃ។

ទង្វើខាងលើខាងលើនេះហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋ មានការរិះគន់យ៉ាងខ្លាំងចំពោះ លោកស្នងការ មិនមានចំណាត់ការណាមួយ បង្ក្រាបឡើយ ឬមួយក៏លោកបានផលប្រយោជន៍ពីល្បែងទាំងនោះ? ពីមេកន្ទុយលេខ ឬមេភ្នាល់បាល់ ទាំងនោះបានជាទុកឱ្យមាន ការរិះគន់ពីសំណាក់ ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានយ៉ាងដូច្នោះ ។

ប្រជាពលរដ្ឋនៅ ក្នុងខេត្ដកោះកុង បាននិយាយថា មេល្បែងស៊ីសង ទាំងពីរមុខរាល់ ថ្ងៃបើចំហរពេញទំហឹង ដោយគ្មានខ្លាចអ្វី បន្ដិចឡើយនេះ ប្រហែលមានអ្នកនៅពីក្រោយខ្នង ឬមួយក៏បង់ថ្ងៃការពារ ឱ្យគ្រប់កន្លែង ទើបវាងាយរកស៊ី។ នេះគ្រាន់តែនៅ ក្នុងក្រុងខេមរភូមិន្ទតែប៉ុណ្ណោះ ចំណែកមេកន្ទុយលេខវិញ លេងក្នុងថ្ងៃរហូតដល់តែ៤ដង ដោយមានអ្នកដើរកត់តាម ផ្ទះផង កត់នៅចិញ្ចើមផ្លូវផង ដោយយ៉ាងអាណាធិបតេយ្យ តែពុំមានសមត្ថកិច្ច ណាម្នាក់ ចេញមកបង្ក្រាបឡើយ ។

ប្រជាពលបានបន្ដទៀតថា រាល់ថ្ងៃនេះមិនថា លោកស្នងការ មិនដឹងទេ ប៉ុន្ដែមិនដឹងលោកគិតយ៉ាងណា បើដូចរាល់ថ្ងៃនេះ វាប្រាកដ ធ្វើឱ្យខូចខាត សន្ដិសុខសណ្ដាប់ធ្នាប់ ដល់សង្គម វាអាចមានការកើត អំពើហិង្សា មានការលួចទ្រព្យសម្បត្ដិ ប្រជាពលរដ្ឋ ហើយវាធ្វើឱ្យ អសុវត្ថិភាព ដល់ភ្ញៀវជាតិ និងអន្ដជាតិដែលចូលមកកំសាន្ដ នៅក្នុងខេត្ដកោះកុង។

មូលហេតុខាងនេះហើយ ប្រជាពលរដ្ឋសំណូមពរមានចំណាត់ការខ្លះផង កុំទុកឱ្យល្បែងស៊ីសង ទាំងនោះ រីកដូចផ្សិត យ៉ាងអាណាធិបតេយ្យ យ៉ាងដូច្នេះ គ្រប់កន្លែងពេក ឬមួយលោកខ្លាចបាត់,,,,,,ឬ បើនៅដូចរាល់ថ្ងៃខេត្ដកោះកុងក្លាយ ទៅជាកន្លែងល្បែង អាណាធិបតេយ្យ ហើយទាន ពួកគាត់រង់ចាំ មើលតើលោកស្នងការមានវិធានការ ដែរឬអត់ ?។ ពីព្រោះកន្លែងភា្នល់បាល់ មានរហូតដល់ជិត១០កន្លែងឯណោះ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]