ប្រិយមិត្តទាំងអស់គ្នា ប្រហែលជាបានដឹងហើយថា Gangnam Style គឺជាបទចម្រៀងដ៏ល្បីល្បាញមួយ របស់ប្រទេសកូរ៉េខាងត្បូង ដែលច្រៀងដោយលោក PSY ហើយក៏មានមនុស្សជាច្រើន បាននាំគ្នារាំលេងកំសាន្តបទនេះផងដែរ រហូតដល់កាលពីប៉ុន្មានខែមុននេះ មានម៉ុងសាយរាំបទ Gangnam Style ទៀត ប៉ុន្តែប្រិយមិត្តធ្លាប់បានឃើញ រថយន្តត្រាក់ទ័រដ៏ធំ ដែលមានទំងន់រាប់សិបតោន រាំបទ Gangnam Style ដែរឬទេ?

ថ្ងៃនេះខ្មែរឡូតសូមនាំអារម្មណ៏ប្រិយមិត្ត ទៅទស្សនាអ្នកបើកបររថយន្តត្រាក់ទ័រម្នាក់ ដែលអាចបញ្ជារថយន្តត្រាក់ទ័រដ៏ធំមួយគ្រឿង និងមានទំងន់រហូតដល់ទៅ ២០តោន ឲ្យរាំបទតាមចង្វាក់ភ្លេង នៃបទ Gangnam Style នៅឯក្លិបសៀងហៃ ស្ថិតក្នុងទីក្រុងសៀងហៃ ប្រទេសចិន បានយ៉ាងល្អ និងអស្ចារ្យបំផុត ដែលប្រិយមិត្តប្រហែលជាមិនធា្លប់ឃើញទេពីមុនមក។

បើតាមខ្សែវីដេអូ បានបង្ហាញឲ្យឃើញថា អ្នកបើកបររថយន្តត្រាក់ទ័រនេះ ពិតជាអស្ចារ្យខ្លាំងណាស់ ដោយបានបញ្ជារថយន្តត្រាក់ទ័រ ឲ្យលើកកងក្រោយ រួចបញ្ជាឲ្យរថយន្តញ៉ាក់តាមចង្វាក់ភ្លេង ដែលមើលទៅដូចជាមនុស្សដូចអីចឹង៕

ចង់ដឹងថាតើរថយន្តត្រាក់ទ័រនោះ រាំបទ  Gangnam Style យ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ shanghaiist & LiveLeak

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]