ក្រុងប៉ោយប៉ែត ៖ មានករណីផ្ទុះធុងហ្គាសផ្ទុកក្នុងរថយន្ត ខណៈពេលកំពុងចាក់បញ្ជូលហ្គាសរថយន្ត ស្រាប់តែផ្ទុះឡើងផ្អើលរត់ចែកជើងគ្នា ខ្លះឈរញាក់សាច់ ខ្លះរាគនោមដាក់ខោ ដែលហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ១ និង ២០នាទី រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅក្នុងស្ថានីយ៍ចាក់ ហ្គាសក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តផ្ទុះនោះ ម៉ាកកាមរីសេរីឆ្នាំ១៩៩៥ ចង្កូតឆ្វេង ពាក់ស្លាកលេខ ភ្នំពេញ 6952 ពណ៌សម្បកឪឡឹក រីឯម្ចាស់រត់គេចខ្លួនបាត់ ចំណែកអត្តសញ្ញាណពុំទាន់ស្គាល់នៅឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប្រទេសថៃ បានយករថយន្តបង្កនោះ ទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]