កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់គេហទំព័រ Reddit ម្នាក់ បានធ្វើការបង្ហោះនូវ រូបថតមិនគួរឲ្យជឿមួយ បណ្តាលឲ្យអ្នកប្រើប្រាស់ អ៊ិនធើណេត ជាច្រើន មានការចាប់អារម្មណ៍ ជាខ្លាំង។

រូបភាពបុរសម្នាក់ ធ្វើការហារមាត់ បង្ហាញពីធ្មេញដ៏ចម្លែករបស់ខ្លួន ដែលបានដុះចេញមកក្រៅ នៅត្រង់កន្លែង ដែលមិននឹកស្មាន បានធ្វើឲ្យមានការភ្ញាក់ផ្អើល និង ស្ទើរតែមិនគួរឲ្យជឿ ព្រោះតែ មិនធ្លាប់ជួបប្រទះឃើញ មនុស្សណា ដែលមានធ្មេញដុះ ចេញមកយ៉ាងចម្លែក ដូច្នេះនោះទេ។ តាមការបញ្ជាក់ពីម្ចាស់រូបថត បានឲ្យដឹងថា នៅក្នុងរូបនោះ គឺជាបងប្រុសមិត្តភក្តិរបស់ខ្លួន ហើយធ្មេញនោះ បានដុះនៅចំពាក់កណ្តាល នៃបរិវេណ ផ្នែកខាងលើ នៃមាត់តែម្តង។

យ៉ាងណាមិញ ក្រោយពីរូបនេះ ត្រូវបានបង្ហោះរួចមក ត្រូវបានអ្នកប្រើប្រាស់ Reddit ធ្វើការបោះឆ្នោតអោយ បានដល់ទៅជាង ២៥០០ សម្លេង ឯណោះ ដែលនេះអាចបង្ហាញអោយឃើញថា នេះជារូបភាព ដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយ នាពេលថ្មីៗនេះ នៅលើបណ្តាញ Reddit៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ប្រភព metro

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]