កំពង់ស្ពឺ:  បុរសម្នាក់ និង ស្ត្រីម្នាក់បានស្លាប់ យ៉ាងអណោចអធម នៅលើផ្លូវជាតិលេខ៤ ក្នុងឃុំមហាស័ង្គ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បន្ទាប់ពីពួកគេ បានជិះម៉ូតូ បុកជាមួយនឹង រថយន្តមួយគ្រឿងទៀត កាលពីវេលា ម៉ោង ៤និង៤០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា រហូតមកដល់ពេលនេះ គេពុំទាន់ស្គាល់ អត្តសញ្ញាណ ជនរងគ្រោះ នៅឡើយទេ តែបុរសរងគ្រោះជាជនជាតិបរទេសស្បែក ស អាយុជាង៤០ឆ្នាំ និងស្រ្តីរងគ្រោះ ជាជនជាតិខ្មែរ អាយុជាង៣០ឆ្នាំ ។ ក្រោយកើតហេតុ  សមត្ថកិច្ច បានចុះទៅអន្តរាគមន៍ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]