ដោយសារតែវិបត្តិផ្លូវចិត្ត ដោះស្រាយមិនចេញ ទើបក្លាយជាហេតុបណ្តាលអោយបុរសម្នាក់ មានបំណងចង់សំលាប់ ខ្លួន ហើយបានធ្វើចរិកប្លែកៗទៀតផង។

តាមប្រភពព័ត៌មានបានអោយដឹងថា នាវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ២០ ខែមេសា នៅប្រទេសចិន មានបុរសម្នាក់ដែលមានអាយុ ប្រហែលជា ៤០ ឆ្នាំបានកាន់កំបិត នៅនឹងដៃហើយបានឈរលើអាគារ ៤ ជាន់មើលទៅគួរអោយរន្ធត់។ បន្ទាប់ពីប៉ូលិស បានទៅដល់កន្លែងកើតហេតុ គាត់បានស្រែករកប៉ូលិសអោយជួយ ប៉ុន្តែក្រោយពីគាត់បានស្រែកហើយ គាត់បែរជាយកកាំបិតដែលគាត់បានកាន់នៅនឺងដៃនោះ ចាក់ខ្លួ​នឯងទៅវិញ។ មួយសន្ទុះក្រោយមក ក្រុមសង្គ្រោះបាន មកដល់ គាត់ក៏បានរត់ចុះតាមជណ្តើរ តែដោយសារតែគាត់មានរបួសទើបគាត់រត់មិនលឿន ជាហេតុធ្វើអោយប៉ូលិសចាប់គាត់បាន។ បន្ទាប់ពីគេបានជូនគាត់ទៅមន្ទីរពេទ្យនិង​ សាកសួរទើបដឹងថា គាត់មានវិបត្តិ ក្នុងគ្រួសារដោះស្រាយមិនចេញ ទើបបណ្តាលអោយគាត់ទៅជាបែបនេះ​។

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះគាត់ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]