យោងតាមប្រភពព័ត៌មាន ពីគេហទំព័រមួយ របស់ជប៉ុន បានឲ្យដឹងថា ស្រ្តីមួយក្រុម រស់នៅលើកោះហុកកៃដូ បានសំរេចចិត្ត រួមគ្នា ធ្វើការរៃអង្គាសប្រាក់ ដើម្បីយកទៅទិញ សត្វកវែង មួយក្បាល។

នៅក្នុងប្រទេសជប៉ុន ស្រ្តីវ័យកណ្តាល ត្រូវបានគេស្គាល់ថា ជាក្រុមមនុស្ស ដែលធ្វើកិច្ចការជាច្រើន ដែលមនុស្សជាច្រើន មិនអាច នឹកគិតដល់។ ជាក់ស្តែងដូចជា ស្រ្តីមួយក្រុម នៅលើកោះហុកកៃដូ នេះយ៉ាងដូច្នេះដែរ ដែលពួកគាត់បានបញ្ជាក់ឲ្យឃើញថា នៅពេលដែលមនុស្សមានការរួបរួមគ្នា និង ផ្តោតទៅលើគោលដៅតែមួយ នោះអ្វីៗ នឹងអាចធ្វើបានសំរេច ជាក់ជាមិនខាន។

ក្រុមស្ត្រីវ័យកណ្តាលទាំងនេះ ពួកគាត់បានធ្វើការប្រមូលប្រាក់ បានយ៉ាងច្រើនមិនគួរឲ្យជឿ រហូតដល់ទៅ ៥៤លានយ៉េន ឯណោះ ដែលស្មើនឹង ៥៤៨,០០០ ដុល្លារអាមេរិក ក្នុងគោលបំណង ដើម្បីយកទៅទិញសត្វកវែងមួយក្បាល សំរាប់បរិច្ចាគជូន ទៅដល់ សួនសត្វមួយកន្លែង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?


សំគាល់៖ នេះគ្រាន់តែជារូបភាពតំណាងជំនួយន័យអត្ថបទ

ប្រភព japandailypress

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]