ភ្នំពេញៈ ពលរដ្ឋអាម៉េរិកាំងម្នាក់ ដែលត្រូវបានបញ្ជូន មកកាន់មន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ បន្ទាប់ពីបាន ដើរស្រាត តាមដងផ្លូ វក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន នាល្ងាចថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០១៣ កន្លងមកនេះ ត្រូវបានស្ថានទូតអាម៉េរិក មកទទួល ដើម្បីរៀបចំឯកសារ ត្រឡប់ ទៅស្រុកកំណើតវិញ ។

ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ លោក សន សុផល បានថ្លែងឲ្យដឹងថា នៅម៉ោងប្រមាណ៦ ល្ងាចថ្ងៃទី១៤ ខែតុលា ម្សិលមិញនេះ តំណាងស្ថាន ទូតអាម៉េរិកំាង បានមកទទួលពលរដ្ឋរបស់ខ្លួន ដែលបានដើរស្រាត អុកឡុកពេញដងផ្លូវ ក្នុង មូលដ្ឋានសង្កាត់ទន្លេបាសាក់ ពីមន្ទីរសង្គមកិច្ចត្រឡប់ទៅវិញហើយ ។

លោក សន សុផល បានថ្លែងបន្តទៀតថា តំណាងស្ថានទូតអាម៉េរិកាំង បានបញ្ជាក់ថា ពួកគេ នឹងយកពលរដ្ឋរបស់ខ្លួន ទៅធ្វើការអប់រំបន្ត ហើយធានាថា និងធ្វើការព្យាបាល រួចរៀបចំ ឯកសារ តាមផ្លូវច្បាប់បញ្ជូន ទៅកាន់ប្រទេសកំណើតវិញ ។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ ពលរដ្ឋអាម៉េរិកាំងម្នាក់ ឈ្មោះ ទីម៉ូធី រ៉ូសេនប៊ែក (Timothy Rosenberg) អាយុ២២ ឆ្នាំ ជាជនអានាថាវិបល្លស ស្មារតី បានដើរអុកឡុក និងបង្កភាពរញ៉េរញ៉ៃ តាមទីសាធារណៈ ក្នុងសង្កាត់ទន្លេបាសាក់ ត្រូវបានក្រុមអាជ្ញាធរ ចាប់ បញ្ជូនមកកាន់មន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ បន្ទាប់រំលងបានមួយថ្ងៃ ខាង ស្ថានទូត ក៏បានមកទំនាក់ទំនង ទទួលពលរដ្ឋ របស់ខ្លួន ដើម្បីស្វែងរកក្រុមគ្រួសារ ហើយបញ្ជូន ត្រឡប់ទៅវិញ ក្នុងនោះដែរ ខាងមន្ទីរសង្គមកិច្ច ក៏បានប្រគល់ សម្ភារទូរស័ព្ទដៃ១ គ្រឿងម៉ាក Iphone ពណ៌ស ឲ្យលោក ថោយ អាំយ រ៉ីត (Toy I Reid) ផ្នែកកុងស៊ុល របស់ស្ថានទូតអាម៉េរិក ផងដែរ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]