ជាការពិតណាស់ គូស្នេហ៍គ្រប់រូប រមែងតែចង់ បាននូវការចងចាំ និង អនុស្សាវរីយ៍ដ៏ល្អៗ ជាច្រើនក្នុងជីវិតរបស់គេ ដូច្នេះហើយទើប ពួកគេម្នាក់ៗតែងតែ ធ្វើអ្វីប្លែកៗ ទុកជាចំណងដៃ។

យ៉ាងណាមិញ ដូចជា គូស្នេហ៍មួយគូ ដែលខាងប្រុសមានឈ្មោះថា Jason ហើយភរិយា ឈ្មោះJuliet ដែលពួកគេទាំងពីរ មានអាយុដល់ទៅ ៤២ឆ្នាំទៅហើយ តែពួកគេបានសំរេចចិត្ត ប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទី២០ របស់គេ ដោយភាពគួរអោយស្រឡាញ់ និងចងចាំបំផុត។

នោះគឺ សំលៀកបំពាក់ និង ការតុបតែងខ្លួន អោយដូចទៅនឹង តួអង្គតុក្កតា Mickey និង Minnie ហើយផ្ទះ របស់គេក៏បានតុបតែង អោយដូចទៅនឹង ផ្ទះតុក្កតាដែរ ដោយពួកគេទាំងពីរ សុទ្ធតែជាអ្នកស្រឡាញ់ និងចូលចិត្តប្រភេទតុក្កតានេះ ថែមទាំងចង់អោយថ្ងៃពិសេសនេះ ជាថ្ងៃសប្បាយ រីករាយ និងចងចាំរហូតទៅ។

មិនតែប៉ុណ្ណោះ កូនៗរបស់គេពីរនាក់ បានតុបតែងខ្លួន ជាតុក្កតា ទា និង ឆ្កែផងដែរ គឺអោយដូចទៅនឹង សាច់រឿងតុក្កតានេះតែម្ដង។ ភ្ញៀវទាំងអស់ដែលបានចូលរួម ក្នុងកម្មវិធីនេះ ក៏បានស្លៀកពាក់ ជាតួអង្គតុក្កតាផ្សេងៗទៀតផងដែរ ដែលនេះ ញ៉ាំងអោយបរិយាកាស កាន់តែមានន័យ។

តើលោកអ្នកយល់ថា ការរៀបចំបែបនេះ យ៉ាងណាដែរ?



ប្រភព៖ Breakingnewsworldtoday

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]