យោងទៅតាមប្រភពព័ត៌មាន ពីគេហទំព័របរទេស បានឲ្យដឹងថា នារីហ្វីលីពីន វ័យ ២៣ឆ្នាំ ម្នាក់ ត្រូវបានចោទប្រកាន់ពីបទ គេចពន្ធ ក្រោយពីរូបនាង បានអួតបង្ហាញទ្រព្យសម្បតិ្ត និង ជីវិតដ៏ហឺហា របស់ខ្លួន នៅលើបណ្តាញទំនាក់ទំនងសង្គម រួចមក។

នារីវ័យក្មេងរូបនេះ មានឈ្មោះ Jeane Napoles បានបង្កអោយ សាធារណៈជន កើតមាន ការមិនពេញចិត្ត និងខឹងសម្បាយ៉ាងខ្លាំង ព្រោះថា ម្តាយរបស់នាង ទើបនឹងមានព័ត៌មាន លេចលឺមកថា មានជាប់ពាក់ព័ន្ធនឹង អំពើពុករលួយ ហើយពេលនេះ បែរជាកូនស្រី ហ៊ានបង្ហោះរូបថតខ្លួន នៅក្នុងអាងងូតទឹក ជាមួយនឹងលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ បែបនេះទៅវិញ។ ក្នុងនោះដែរ ម្តាយរបស់នាង ត្រូវបានប្រភពព័ត៌មានមួយ រាយការណ៍ឲ្យដឹងថា បានជួយដល់សមាជិកសភាហ្វីលីពីន មួយចំនួន ក្នុងការបន្លំលួចយក ថវិការបស់រដ្ឋាភិបាល អស់ចំនួន ២៣០លានដុល្លារ ថែមទៀតផង។

យ៉ាងណាមិញ នាង Jeane Napoles បានព្យាយាមបិទគណនី បណ្តាញទំនាក់ទំនងសង្គម របស់ខ្លួនចោលដែរ ប៉ុន្តែអ្វីៗ បានយឺតពេលទៅហើយ ព្រោះថារូបថតរបស់នាង ត្រូវបានបង្ហោះចែកចាយ ព្រោងព្រាត នៅលើប្រព័ន្ធអ៊ិនធើណេត បាត់ទៅហើយ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ប្រភព៖ Stomp

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]