កុមារាអាយុ ១៣ឆ្នាំម្នាក់ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មកពីប្រទេសកម្ពុជា បានចូលរួមក្នុងកម្មវិធីមួយ នៅក្នុងរោងល្ខោនដ៏ធំមួយ ប្រចាំទីក្រុងស៊ីដនី (Operra House) សម្ដែង និងច្រៀងបទ “Tell me why?” ដើម្បីលើកកំពស់ការយល់ដឹងរបស់ពិភពលោក ឲ្យចេះថែរក្សារកុមារទាំងអស់ជុំវិញពិភពលោក។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសម្នាក់នេះមានឈ្មោះថា ចន ចាន់វិសាល អាយុ ១៣ឆ្នាំ រស់នៅក្នុងអង្គការមួយ ដែលមានឈ្មោះថា Sunrise ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ នៅកម្ពុជា។ វិសាលរស់នៅក្នុងភូមិមួយ ដែលត្រូវធ្វើការរកប្រាក់ ចិញ្ចឹមប្រុសពីរនាក់ និងជីដូនម្នាក់។ រហូតដល់ថ្ងៃមួយពេលដែលគេ កំពុងតែឃ្វាលគោ ដោយគោមិនបានស្ដាប់បង្គាប់ បានធ្វើឲ្យបាក់ដៃហើយក៏បាត់បង់ការងារ នៅអាយុ ៩ឆ្នាំ ហើយគេក៏មិនអាចរកប្រាក់ ចិញ្ចឹមប្អូនប្រុស និងជីដូនរបស់គេទៀត។

ក្រោយមក គេក៏បានជួបនឹងអង្គការ Sunrise ដែលបាននាំគេទៅធ្វើការនៅឯទីក្រុងបាងកក ប្រទេសថៃ បន្ទាប់មកក៏បានធ្វើដំណើរទៅ ប្រទេសអូស្ដ្រាលី សម្ដែងបទនេះជាសាធារណៈ លើកដំបូងរបស់គេ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ទេពកោសល្យរបស់ប្អូនប្រុសវិសាល? សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ youtube

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]