រាជធានីភ្នំពេញ ៖ បុរស ២នាក់ បានរងរបួសធ្ងន់ ខណៈដែលរថយន្តកាមរីឆ្លាម ពណ៌ស្ករ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2P-7646 អ្នកបើកបរស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកែងច្រកចូល ផ្ទះសំណាក់ឥន្រ្ទីគោចរ ក៏បានរេចង្កូតទៅបុកម៉ូតូឃ្លីក ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1A-0396 ជិះដោយបុរស ២នាក់ ស្រវឹងស្រា ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកទាំងពីររងរបួសបែកមុខបែកមាត់ធ្ងន់ធ្ងរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ១០នាទី យប់ថ្ងៃទី១២ តុលា ២០១៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រោយបង្កហេតុ រថយន្តខាងលើ បានព្យាយាមបើករត់គេច តែត្រូវសមត្ថកិច្ចតាមចាប់បាន ហើយក៏ដោះលែងទៅវិញផងដែរ។ ចំណែកជនរងគ្រោះឃើញដូចនេះ ក៏លើកម៉ូតូដឹកយកទៅផ្ទះដោយខ្លួនឯង ពុំមានដោះស្រាយអ្វីឡើយ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]