កាលពីថ្មីៗនេះ យោងតាមសារព័ត៌មាន NHK របស់ប្រទេសជប៉ុន បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់ ចំណែកឯ ៨នាក់ឯទៀតត្រូវរងរបួស ក្នុងគ្រោះអគ្គីភ័យមួយ នៅមន្ទីរពេទ្យ Abe Seikeigeka នាទីក្រុង Fukuoka របស់ប្រទេសជប៉ុន។

បើតាមអាជ្ញាធរនៅតំបន់នោះ បានឲ្យដឹងថា អណ្តាតភ្លើងបានឆាបឆេះមន្ទីរពេទ្យ នៅវេលាម៉ោងប្រហែលជា ២ នឹង ២០នាទីរំលងអាធ្រាត ម្សិលមិញនេះ ដោយបានបន្តឆាបឆេះអស់រយៈពេល២ម៉ោង ទើបរលត់ទាំងស្រុង ដោយបានឆក់យកជីវិតមនុស្ស ១០នាក់ ប្រុស ៣ និងស្ត្រី៧ ខណៈ ៨នាក់ទៀតកំពុងរងរបួស។

ទោះជាយ៉ាងណាក៏ដោយ ប៉ូលីសនៅតំបន់នោះ កំពុងតែស៊ើបអង្កេតរកមូលហេតុដែលបង្កឲ្យមានគ្រោះអគ្គីភ័យ ដែលបង្កឲ្យមនុស្សស្លាប់ និងរបួសច្រើនបែបនេះ ចំណែកប្រធានមន្ទីរពេទ្យនេះ ក៏បានសម្តែងនូវសេចក្តីសោកស្តាយ និងចូលរួមមរណៈទុក្ខចំពោះក្រុមគ្រួសារសពផងដែរ។














ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]