រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១១ តុលា ២០១៣នេះ ដោយជាប់ចោទពីបទ នាំអ្នករត់ម៉ូតូឌុបចូលច្រៀងខារ៉ាអូខេ ហើយដាក់ថ្នាំសណ្តំ លួចយកម៉ូតូ និងទូរស័ព្ទដៃ។

បុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះស្រ៊ុន រ៉ាម៉ាច ហៅខ្មៅ អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍រលំ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។

លោកវរសេនីយ៍ទោ ម៉ាំង សុខលុច ប្រធានការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះកេត ម៉ាញ៉ុល ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ខណ្ឌមានជ័យ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]