បទចម្រៀងរបស់តារាចម្រៀងកូរ៉េ PSY ដែលមានចំណងជើងថា GANGNAM STYLE ពិតជាល្បីរន្ទឺខ្ទរខ្ទារពាសពេញពិភពលោកមែន បើទោះជាបទចម្រៀងនេះ បានចេញលក់អស់រយៈពេលជាយូរណាស់មកហើយ ក៏មនុស្សជាច្រើនជាពិសេសគឺស្រទាប់យុវវ័យ នៅតែពេញចិត្ត និងបន្តគាំទ្រគ្រប់ៗគ្នា។

ក្នុងនោះគេក៏សង្កេតឃើញបទចម្រៀងនេះ បានបន្លឺឡើងនៅតាមផ្សារទំនើប ក្នុងស្តង់លក់ផលិតផល និងភោជនីយដ្ឋាននានា ហើយជាពិសេសនោះគឺនៅតាមបណ្តាសួនច្បារ ទីសាធារណៈនានា ក៏គេនិយមចាក់បទចម្រៀងនេះ ដើម្បីរាំលេងកំសាន្តផងដែរ។

កុំថាឡើយមនុស្សដែលចូលចិត្តបទនេះ ថ្មីៗនេះស្រាប់តែមានប្រិយមិត្តដែលនិយមលេងបណ្តាញអ៊ិនធើណែត ជាច្រើន បាននាំគ្នាបង្ហោះ និងចែកចាយគ្នាយ៉ាងព្រោងព្រាតនូវវីដេអូមួយ ដែលបង្ហាញពីសត្វសេកមួយក្បាល បានបញ្ចេញទេព្យកោសល្យរបស់ខ្លួនដើម្បីរាំបទចម្រៀង GANGNAM Style គួរឲ្យស្ញើចសរសើរកន្លងទៅនេះ។

ក្នុងនោះ ពេលបទភ្លេងកំពុងតែបន្លឺឡើង សត្វសេកមួយនេះ ក៏ធ្វើកាយវិការលោតបង្វិលខ្លួនចុះឡើង និងត្រដាងស្លាបទាំងសងខាងរបស់វា តាមចង្វាក់ភ្លេង យ៉ាងអស្ចារ្យមិនគួរឲ្យជឿទៀតផង។


ដូចនេះ បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះវីដេអូនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]