យោងតាមប្រភពព័ត៌មាន ពីគេហទំព័រមួយ របស់ជប៉ុន បានឲ្យដឹងថា សិស្សស្រីវិទ្យាល័យម្នាក់ រស់នៅភាគខាងលិច នៃទីក្រុង តូក្យូ ប្រទេសជប៉ុន ត្រូវបានជនមិនស្គាល់មុខម្នាក់ វាយប្រហារ ដោយចាក់នឹងកាំបិត បណ្តាលឲ្យស្លាប់បង់ជីវិត យ៉ាងអាណោចអាធ័ម។

សិស្សស្រីរងគ្រោះ មានឈ្មោះ Saaya Suzuki អាយុ ១៨ឆ្នាំ ត្រូវបាន អ្នកជិតខាងរបស់នាង ប្រទះឃើញដួលសន្លប់ និង រងរបួស ហូរឈាមយ៉ាងច្រើន ក្នុងឯកសណ្ឋាន សាលានៅឡើយ នៅនឹងមុខផ្ទះរបស់នាង កាលពីវេលាម៉ោង ៤:៥០ នាទីល្ងាច ក្រោយពីបាន លឺសម្លេងនាង ស្រែកយ៉ាងខ្លាំង រួចមក។ បន្ទាប់មក នាងត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យមួយកន្លែង ដែលនៅជិតនោះ តែជាអកុសល នាងត្រូវបានប្រកាស ថាបានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង ៧យប់ ថ្ងៃដដែល បាត់ទៅហើយ ដោយសារតែ បាត់បង់ឈាមច្រើនពេក។

យ៉ាងណាមិញ ប៉ូលីសបានបើកការស៊ើបអង្កេត យ៉ាងក្តៅគគុក និង ប្រម៉ាញ់បានជនល្មើស រូបនោះ ដោយប្រើរយៈពេល ៩០នាទី ក្រោយពេលទទួលបានដំណឹង តាមរយៈ ទូរស័ព្ទរួចមក។ ជនល្មើស ត្រូវបានដឹងថា មានឈ្មោះ Charles Thomas Ikenaga អាយុ ២១ឆ្នាំ បានឆ្លើយសារភាព ថាខ្លួនពិតជាបានចាក់សិស្សស្រីរងគ្រោះ ប្រាកដមែន ដោយរូបគេ បានត្រៀមកាំបិត រួចជាស្រេច។ ប៉ូលីសបានឲ្យដឹងទៀតថា ជនល្មើសរូបនេះ ធ្លាប់ជាជនសង្ស័យ ដែលតែងតែដើរតាមឃ្លាំមើល សិស្សស្រីរងគ្រោះជាប្រចាំ ផងដែរ រហូតដល់ថ្ងៃកើតហេតុនោះ នាងនិងម្តាយ បានទៅរាយការណ៍ដល់ប៉ូលីស នៅវេលាម៉ោង ៩ព្រឹក ហើយប៉ូលីស ក៏បានទូរស័ព្ទ ព្រមានដល់ជននេះ ប៉ុន្តែមិនដឹងថា ជនល្មើស មានគំនុំអ្វីជាមួយនឹង ជនរងគ្រោះនោះទេ បានជាដាច់ចិត្ត ប្រហារនាង ដោយចាក់នឹងកាំបិត ត្រូវត្រង់ ក និង ពោះ តែម្តង ហើយប៉ូលីសក៏កំពុងស៊ើបអង្កេត លើករណីនេះផងដែរ។

ក្នុងនោះផងដែរ ជនល្មើសបានពាក់ឈ្នួតក្បាលពណ៌ស្វាយ ធ្វើសកម្មភាព ហើយមុនពេលកើតហេតុ ៤ ទៅ ៥ថ្ងៃ ជនល្មើសរូបនេះ ក៏តែងតែពាក់ឈ្នួតក្បាល ពណ៌ស្វាយនេះ ចេញចូល នៅតំបន់នោះផងដែរ ដែលតាមការសន្និដ្ឋាន ក្នុងគោលបំណង តាមឃ្លាំមើល សិស្សស្រីរងគ្រោះ នេះបើតាមការឲ្យដឹងពីសាក្សី ដែលធ្លាប់បាន ប្រទះឃើញ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមប្រិយមិត្តមើលវីដេអូខាងក្រោម៖



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]