មានមនុស្សជាច្រើនកំពុងតែចង់ទិញ ដំណាំប្រភេទថ្មីនេះ ដែលអាចទទួលផលផ្លែប៉េងប៉ោះ និងមើមដំឡូងក្នុងពេលតែមួយ។

ប្រជាជនអង់គ្លេស បានកក់ទុកនូវគ្រាប់ពូជដំណាំនេះ ដែលគេបានឲ្យឈ្មោះថា TomTato ដែលវាមានលក្ខណៈជាវ័ល្ល មានផ្លែប៉េងប៉ោះ និងដំឡូងបារាំងនៅក្រោមដី។ យោងតាមពាក្យសំដីរបស់លោក Michael Perry បានឲ្យដឹងថា ប៉េងប៉ោះ និងដំឡូបារាំង គឺស្ថិតនៅក្នុងប្រភេទគ្រួសារតែមួយ។

ផ្លែប៉េងប៉ោះអាចប្រមូលផល ពេញមួយឆ្នាំ រីឯដំឡូងបារាំវិញ អាចប្រមូលផលនៅឯចុងឆ្នាំ។ រស់ជាតិរបស់ផ្លែប៉េងប៉ោះ និងដំឡូងបារាំដែលចេញពីដើម TomTato វាមិនខុសពីប៉េងប៉ោះ និងដំឡូងដែលចេញពីដើមផ្សេងគ្នានោះទេ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការរកឃើញប្រភេទដំណាំថ្មីមួយនេះ? ក្នុងដើមតែមួយអាចប្រមូលផល បានពីរមុខ។ សូមទស្សនាវីដេអូខាងក្រោម៖

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]