ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ត្រូវគេដឹកតាមម៉ូតូ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកចំការចេកក្រុងព្រះសីហនុ បន្ទាប់ពីយុវជនរូបនោះត្រូវបានជនមិនស្គាល់ មុខមួយក្រុមមានគ្នាប្រមាណ៦នាក់កាប់ ប្រហារជាច្រើនកាំបិត កាលពីវេលាម៉ោងប្រមាណជាង ១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ តុលា ២០១៣ នៅចំណុចផ្លូវបត់ចូលភូមិថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

តាមការឱ្យដឹងពីជនរងគ្រោះថា រូបគេឈ្មោះភាព ម៉ារីច័ន្ទ ហៅគា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្រុមទី៣៥ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ មុខរបររត់ម៉ូតូឌុប ត្រូវបានជនមិនស្គាល់មុខកាប់ជាច្រើនកាំបិត ខណៈរូបគេជិះម៉ូតូត្រឡប់ពី ដឹកម៉ូយជាស្ត្រី២នាក់ នៅក្លឹបកម្សាន្តសមុទ្រមាស ។

ប្រភពបន្តថា មុនពេលកើតហេតុ មានស្ត្រី២នាក់ បានហៅឱ្យដឹកទៅក្លឹបកម្សាន្តសមុទ្រមាស ។ លុះត្រឡប់មកវិញដល់ចំណុចកើតហេតុ ពេលរូបគេបង្អង់ម៉ូតូព្រោះតែផ្លូវមានជង្ហុកច្រើន ក៏ត្រូវជនមិនស្គាល់មុខមាន គ្នាប្រមាណ៦នាក់មិនដឹង ចេញពីណានោះទេ បានស្ទុះមកកាប់រូបគេ ហើយពេលនោះដោយឃើញសភាពមិនស្រួលរូបគេ ក៏បានផ្តួលម៉ូតូចោលរត់គេចខ្លួន តែរត់មិនទាន់ក៏ត្រូវក្រុមជនសង្ស័យ កាប់ប្រហារជាច្រើនកាំបិតតែម្តង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]