យោងតាមប្រភពព័ត៌មាន ពីគេហទំព័រ RT បានឲ្យដឹងថា កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ក្រុមពន្លត់អគ្គីភ័យ បានធ្វើការប្រឆាំងតវ៉ា នៅក្នុងទីក្រុង ប្រាស៊ែល ប្រទេសប៊ែលហ្សិច ចំពោះការកាត់បន្ថយថវិកាជាតិ ដែលចំណាយ ទៅលើដេប៉ាតេម៉ង់ពន្លត់អគ្គភ័យ។

បុគ្គលិកភ្នាក់ងារ ពន្លត់អគ្គីភ័យ ទូទាំងប្រទេស បានមកប្រមូលផ្តុំគ្នា នៅមុខការិយាល័យធ្វើការ របស់នាយករដ្ឋមន្ត្រី ដោយបាន នាំយកមកជាមួយ នូវរថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿង និង ថែមទាំងបានធ្វើការបិទផ្លូវ ដុតកង់ឡាន ទៀតផង។ ក្នុងនោះដែរ ប៉ូលីសជាច្រើននាក់ ត្រូវបាន បញ្ជូនមក រក្សាសន្តិសុខសុវត្ថិភាព និង ដើម្បីទប់ទប់ជាមួយនឹង ក្រុមប្រឆាំងតវ៉ា ទាំងនោះ ប៉ុន្តែអ្វី ដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺក្រុមប៉ូលីស ត្រូវបានក្រុមពន្លត់អគ្គីភ័យ បាញ់ទឹកដាក់ឡើងជោកខ្លួន ព្រមទាំង បាញ់ពពុះស ពាសពេញទីនោះ និង បាញ់ដាក់ក្រុមប៉ូលីស ថែមទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម៖





ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]