នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញអំពើលួចបានកើនឡើងយ៉ាងច្រើន ដោយលាយលំនឹងស្ទាយប្លែកៗ គួរជាទីចាប់អារម្មណ៍ ធ្វើយ៉ាងម៉េចឲ្យតែបងចោរ សម្រេចបាននូវគោលដៅលួចរបស់ពួកគាត់ មិនថាការនិយាយបង្វែរអារម្មណ៍ រឺជំនាញខាងលូកយក ដោយមិនដឹងខ្លួនយ៉ាងណាក៏ដោយ។

តួយ៉ាងស្រាប់តែថ្មីៗនេះ គេហទំព័រសារព័ត៌មានមួយរបស់ចក្រភពអង់គ្លេស បានចេញផ្សាយនូវវីដេអូមួយ ដែលមានរយៈពេលជាង១នាទី ដែលថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព នៅក្នុងទីក្រុង Hampshire របស់ចក្រភពអង់គ្លេស បានបង្ហាញពីសកម្មភាពរបស់ស្ត្រីជាចោរម្នាក់ បានបន្លំធ្វើជាសាកសួរម៉ោងលោកតាម្នាក់ រួចហើយក៏លូកយកកាបូបលុយរបស់គាត់បានសម្រេច នៅពេលដែលគាត់កំពុងតែរវល់ឱនមើលម៉ោងនោះ។ ក្នុងនោះ ក្នុងវីដេអូ គេក៏សង្កេតឃើញមានបុរសមាឌធំម្នាក់ ស្លៀកសំលៀកបំពាក់ឈុតខ្មៅ ក៏មានវត្តមាននៅកន្លែងកើតហេតុផងដែរ ដែលរូបគេទំនងប្រហែលជាអ្នកផ្សំគំនិតផងដែរ។

លើសពីនេះទៅទៀត បើតាមអាជ្ញាធរនៅតំបន់នោះបានឲ្យដឹងទៀតថា លោកតាម្នាក់នេះមានឈ្មោះ Leslie Parsonage អាយុ ៩៧ឆ្នាំ ដោយនៅក្នុងកាបូបលុយរបស់គាត់ គឺមានទឹកប្រាក់ប្រហែលជា ៧២០ ដុល្លារសហរដ្ឋអាមេរិក ហើយបច្ចុប្បន្ននេះ ប៉ូលីសកំពុងតាមវែកមុខក្រុមចោរទាំងនេះយ៉ាងស្វិតស្វាញ ដើម្បីធានាសុវត្ថិភាពដល់មនុស្សចាស់ជរានៅតំបន់នោះផងដែរ។








បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

 

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]